ជីវិតកម្សាន្ដ
ហង្ស ម៉ារីនី ទម្លាយរឿងពិតនៅពីក្រោយខ្នងរបស់ស្ត្រីគ្រប់រូប ដែលស្វាមីគួរស្វែងយល់
ភ្នំពេញ ៖ បន្ទាប់ពីសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញអ្នកនាង ហង្ស ម៉ារីនី មួយរយៈចុងក្រោយនេះក៏បានឃ្លាតឆ្ងាយពីសិល្បៈក្រោយពីរៀបការរួមរស់សាងសុភមង្គលជាមួយស្វាមីនឹងជោគជ័យលើមុខជំនួញលក់ផលផលអនឡាញ។

ជាការពិត ហង្ស ម៉ារីនី ក្រោយពេលរៀបការត្រូវបានគេដឹងថា នាងនិងស្វាមីបច្ចុប្បន្នគឺទទួលបានចំណងដៃកូនចំនួន២នាក់ ខណៈដែលពេលនេះគ្រួសាររបស់នាង បានរស់នៅយ៉ាងមានសេចក្តីសុខបំផុត។ ទន្ទឹមគ្នានេះ នាងបានទម្លាយអារម្មណ៍ពិតពីតួនាទីជាប្រពន្ធនិងម្តាយដែលនារីគ្រប់រូបគួរស្វែងយល់។

តារាស្រីហង្ស ម៉ារីនី បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារបែបនេះថា អូនដឹងថា បងអាចរកស្រីស្អាតហើយ ក្មេងជាងអូនបានដោយងាយមានមិនខ្វះ ប៉ុន្តែបងមិនអាចរកស្រីណាម្នាក់ដែលស្រឡាញ់បងខ្លាំងជាងអូនហើយល្អជាងអូនបានទេ។
នាងបន្តថា ប្រពន្ធមិនមានពេលគ្រប់គ្រាន់ក្នុងការតុបតែងខ្លួនឱ្យស្អាតគ្រប់ពេលដូចស្រីក្រៅប៉ុន្តែប្រពន្ធមានពេលគ្រប់គ្រាន់សម្រាប់នៅក្បែរមើលថែប្តីនិងកូនបានគ្រប់ពេលវេលាគ្រប់វិនាទី។ នេះហើយជីវិតជាប្រពន្ធពេលមានប្តីស្រឡាញ់ប្តីជាងខ្លួន ពេលមានកូនស្រឡាញ់កូនជាងជីវិតនេះជារឿងពិតរបស់ស្ត្រីគ្រប់រូប។
ហង្ស ម៉ារីនី បន្ថែមថា ជីវិតប្តីប្រពន្ធពាក្យថាស្រឡាញ់មួយម៉ាត់គឺមិនគ្រប់គ្រាន់ទេត្រូវមានព្រហ្មវិហារ ធម៌ មេត្តាស្រឡាញ់អាណិតយល់ចិត្តមើលថែយោគយល់អត់អោនអធ្យាស្រ័យលើកលែងជាពិសេសគឺភាពស្មោះត្រង់ចំពោះគ្នា។ ប្រពន្ធស្អាតងាយរកណាស់ តែតែប្រពន្ធល្អរកបានដោយកម្រ។

អ្នកនាង ហង្ស ម៉ារីនី គឺជាតារាសម្តែងស្រីមួយដួងដែលធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈខ្សែ ភាពយន្តមួយចំនួន។ មិនតែប៉ុណ្ណោះកន្លងមកនាងក៏ធ្លាប់ទទួលបានការសរសើរពីសកម្មភាពមនុស្ស ធម៌ជួយសង្គមផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?