កូវីដ-១៩
រកឃើញពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋក្នុងខេត្ត វិជ្ជមានកូវីដ-១៩ ២០២នាក់
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋរស់ក្នុងខេត្តបន្ទាយមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលភាគច្រេីនជាពលករដែលទេីបត្រឡប់មកពីប្រទេសថៃ ក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន១០៩នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទួលបាននៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលបានប៉ះពាល់ដោយផ្ទាល់ ដោយប្រយោលជាមួយពលករ និងប្រជាពលរដ្ឋ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០២នាក់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ក្នុងនោះសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពមិនប្រក្រតីដូចជាឡើងកំដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស ហៀរសំបោរ ឈឺបំពង់ក មានការថប់ដង្ហើមជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុងស្រុក ឬមណ្ឌលសុខភាព ឃុំសង្កាត់ និងអាជ្ញាធរមូលដ្ឋានជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង