Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​ទាំងយប់​​ពាក់ព័ន្ធអ្នក​ឆ្លងកូវីដដែល​តា​នៅ​ភូមិ​តាងួន ​​រកឃើញ ៨ នាក់

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវ​កូវីដ ១៩ បាន​ឲ្យ​ដឹង​ថា នៅ​យប់ថ្ងៃ ២ សីហា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្តេច​តេជោបាន​ចុះ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ ១៩ បំប្លែង​ថ្មីដែល​តា​ (Delta) នៅភូមិ​តាងួន សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍សែនជ័យ ដោយ​រកឃើញអ្នក​​វិជ្ជមាន​ចំនួន ៨ នាក់ (ស្រី៥នាក់)។

ការ​ចុះប្រតិបត្តិការ​ទាំង​យប់នេះ ក្រោយ​សង្ស័យ​មាន​ពាក់ព័ន្ធអ្នក​វិជ្ជមាន​កូវីដ​បំប្លែង​ថ្មី​ដែលតា ដែលមានប្រភព​មកពី​ប្រទេស​ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា នៅ​​រាជធានី​ភ្នំពេញ​មក​ដល់​ពេលនេះ​ បាន​រកឃើញអ្នក​ឆ្លងកូវីដ​វីរុស​កូវីដ​បំប្លែ​ង​ខ្លួន​ដែល​តា ៥ ករណី​ហើយ។ អាជ្ញាធរ​ថ្មីៗ​នេះ ក៏​បាន​បិទខ្ទប់ភូមិសាស្រ្ត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​មាន​ដូចជា​នៅ​សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ ដោយសារ​មាន​​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ​ដែល​តា (Delta)។

គិត​ពី​ថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១ សីហា កម្ពុជាបាន​រកឃើញមេរោគ​បំប្លែង​ថ្មី​ដែល​តាសរុប ២២៣ករណី​ទូទាំងប្រទេស ក្នុង​នោះ​ភ្នំពេញមាន ៥ករណី។

ក្រសួង​សុខាភិបាល​បាន​ព្រមាន​ថា មេរោគដែល​តា​ដែល​មាន​ប្រភព​មក​ពី​ឥណ្ឌា​ ពេល​នេះ​បាន​ឆ្លង​ចូល​សហគមន​៍​។ ការ​ព្រួយ​បារម្ភ​​គឺ​មេរោគ​កាចសាហាវនេះ​មានលទ្ធភាព​ចម្លង​រហ័ស​ អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បង្កើន​ការ​ស្លាប់​និងអ្នក​សម្រាក​ចូល​មន្ទីរពេទ្យ។

ប្រមុខ​រដ្ឋាភិបាល​ក៏​បានក្រើនរំលឹកដល់ពលរដ្ឋ​ កុំអាងវ៉ាក់សាំងតែមួយមុខ ទោះចាក់ហើយក៏ដោយ ៣ការពារ និង ៣កុំ ត្រូវតែអនុវត្ត។

រដ្ឋាភិបាល​បាន​សម្រេច​​បិទខ្ទប់​ភូមិសាស្រ្ត​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំង​អស់​មាន​ដូចជាខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហា រួម​ទាំង​ខេត្ត​សៀមរាប រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈ​ប្រទេស​ថៃ​កំពុងរង​ការ​វាយ​លុក​មេរោគ​កូវីដប្រភេទ​ថ្មី​ដែល​តា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥០ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម