Connect with us

ព័ត៌មានជាតិ

លោក ស ថេត ៖ ការចុះអនុវត្តបម្រាមគោចរ សមត្ថកិច្ចជំនាញ តែងតែអនុវត្តជាប្រចាំ តាមវិធានសុខាភិបាល

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាកងកម្លាំង នគរបាលនគរបាល​ជាតិ​ តែងតែលះបង់គ្រប់យ៉ាង ដើម្បីជាតិ​ និងប្រជាពលរដ្ឋ​ ទោះជាការបំពេញភារកិច្ចពេលថ្ងៃ មានការរវល់ច្រើនយ៉ាងណាក៏ដោយ​។ ក៏មិនភ្លេចការបំពេញភារកិច្ច បន្តនៅពេល​យប់ ដើម្បីអនុវត្តបម្រាមគោចរចាប់ពីម៉ោង​៩ និង០០នាទីយប់​ ដល់ម៉ោង​៣ និង០០នាទីទៀបភ្លឺ​ រយ:ពេល​១៤ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២៩​ ខែកក្កដា​ រហូតដល់ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា ការអនុវត្តបម្រាមគោចរនេះ គឺក្នុងគោលបំណងដើម្បីបង្ការ​ និង​ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ ជាពិសេសការពារអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋពីមេរោគឆ្លងដ៏កាចសាហាវនេះ​ ។ ក្នុងការចុះអនុវត្តកិច្ចការនេះ​ សមត្ថកិច្ចជំនាញតែងតែអនុវត្ត ជាប្រចាំតាមវិធានសុខាភិ​បាល​ ដូចជា៖ ការៀបចំទីកន្លែងឲ្យស្អាត​ ចងខ្សែសុវត្ថិភាព​រក្សាគម្លាត​ មានឧបករណ៍វាស់កំដៅ​ អាល់កុលលាងដៃ​ ជាពិសេសមន្ត្រីនគរបាល ដែលត្រួតពិនិត្យឯកសារ​អ្នកដំណើរ គឺស្លៀកពាក់ក្នុងឯកសណ្ឋានពេទ្យ ដើម្បីបង្ការការឆ្លងវីរុសនេះ​។ 

លោក ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងបន្តថា «ពិតណាស់ទាំងក្រុមគ្រូពេទ្យ​ កងកម្លាំងគ្រប់ប្រភេទ​ ក៏ចង់មានពេលវេលា នៅផ្ទះជួបជុំបងប្អូនក្រុមគ្រួសារដែរ​ ប៉ុន្តែជាតួនាទី​ភារកិច្ច ដែលត្រូវបំពេញ។​ ដូច្នេះ​បងប្អូនប្រជាពលរដ្ឋ ដែលមានពេលសម្រាក នៅផ្ទះជួបជុំក្រុមគ្រួសារហើយ​ គួរតែនៅផ្ទះកុំចេញក្រៅបើមិនចាំបាច់​ ដោយចូលរួមគោរពអនុវត្ត នៅបម្រាមគោចរនេះ​ ដោយជួយគ្នាក្នុងការទប់ស្កាត់ ដើម្បីកុំឲ្យមានការឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរ​ឡើងៗ»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម