Connect with us

អាជីព

ជនជាតិដើមភាគតិចគួយផលិតចង្កឹះខ្មែរពីធាងទ្រាំងធម្មជាតិបានសម្រេច

បានផុស

នៅ

បងប្អូនជនជាតិគួយក្នុងខេត្តស្ទឹងត្រែងបានរកឃើញបង្កើតស្នាដៃចង្កឹះខ្មែរចេញពីធាងទ្រាំង ទទួលបានអ្នកគាំទ្រប្រើប្រាស់ច្រើនក្នុងស្រុកដែលកន្លងមកធ្លាប់តែមានផលិតផលពីចង្កឹះជ័រ ឬចង្កឹះឬស្សីដែលនាំចូលពីក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នាដៃចង្កឹះខ្មែរពីធាងទ្រាំងនេះបង្កើតឡើងដោយអ្នកនាង រាជនី ជាមន្ត្រីបណ្តុះបណ្តាលនិងវាយតម្លៃគុណភាពចង្កឹះខ្មែរនៅក្នុងមជ្ឈមណ្ឌលស្រ្តីអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង។ អ្នកនាងបានឱ្យដឹងថា ដោយមើលឃើញពីធនធានធម្មជាតិមានស្រាប់នៅក្នុងខេត្តស្ទឹងត្រែងទើបមជ្ឈមណ្ឌលស្រ្តីអភិវឌ្ឍន៍សហការជាមួយមន្ទីរកិច្ចការនារីខេត្ត បានចងក្រងជាក្រុមផលិតចង្កឹះដោយការបិតចង្កឹះដោយដៃសុទ្ធសាធ ដោយមានសមាជិកចូលរួមក្នុងសហគមន៍ដែលមានវ័យចំណាស់មកអនុវត្ត មានត្រូវខ្លះ ខុសខ្លះ ដែលមកពីភូមិអន្លង់ជ្រៃ និងភូមិមនក្នុងឃុំអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង។

អ្នកនាង រាជនី បានបន្តថា ឃុំខ្លះក៏មានការធ្វើចង្កឹះនេះដែរតែមានលក្ខណៈមិនសូវល្អនោះទេ ដោយដំបូងយាយចាស់ៗគាត់បិតចង្កឹះពុំទាន់ត្រូវតាមខ្នាត។ ក្រោយពីផលិតដំបូងដើម្បីឱ្យគេវាយតម្លៃគុណភាពដោយមានអ្នកខ្លះថាខ្នាត២៥សង់ទីម៉ែត្រ ដូចជាខ្លីពេកក៏តម្រូវតាមការកម៉្មង់ដោយកែលម្អចង្កឹះមានប្រវែង២៦ ទៅ២៧សង់ទីម៉ែត្រ ដោយក្នុងនោះយកតាមស្តង់ដា២៦សង់ទីម៉ែត្រទើបត្រូវជាង។ លុះដល់ឆ្នាំ២០១៤ ទើបផលិតផលមួយនេះបានសម្រេចដោយសារស្នាដៃបងប្អូនជនជាតិគួយ ដែលអាចផលិតចង្កឹះខ្មែរបាន៨០០ដុះស្មើនឹង៨,០០០ចង្កឹះក្នុង១ខែៗ។

តាមការអះអាងរបស់លោក តាន់ វាសនា ប្រធានទីផ្សារនៅភ្នំពេញបានឱ្យដឹងដែរថា ផលិតផលក្នុងស្រុកមួយនេះចេញពីស្នាដៃបងប្អូនជនជាតិគួយ ទើបតែមានលើទីផ្សាររយៈឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ លោក វាសនា បន្តថា ចង្កឹះខ្មែរមានពណ៌ត្នោត និងពណ៌ក្រម៉ៅដោយសារតែធាងទ្រាំងពីធម្មជាតិដោយការកែច្នៃយកតែខ្លឹម​ធាងទ្រាំងទើបបានជាចង្កឹះនេះមានពណ៌ក្រម៉ៅ មិនលាបពណ៌ ឬថ្នាំគីមីទេ។ ពីមុនមកក្រុមហ៊ុនលោក វាសនា បានផ្សព្វផ្សាយលក់ផលិតផលខ្មែរតាមអនឡាញក្រោយមកបានស្គាល់ចង្កឹះខ្មែរ ហើយក៏ចាប់ដៃគូរកស៊ីជាមួយមជ្ឈមណ្ឌលស្ត្រីអភិវឌ្ឍន៍ស្ទឹងត្រែង ដែលជាអ្នកផ្តើមដោយបំផុសឱ្យប្រជាកសិករមូលដ្ឋានជាអ្នកផលិតចង្កឹះខ្មែរនេះឡើង៕

អត្ថបទ៖ វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម