Connect with us

សុខភាព

ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ គប្បី​ញាំ​របប​អាហារ​ទាំងនេះ​

បានផុស

នៅ

​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​របប​ចំណីអាហារ​ដ៏​ត្រឹមត្រូវ ដើម្បី​ធ្វើឲ្យ​កូន​ក្នុង​ផ្ទៃ​របស់​យើង​មានការ​លូតលាស់​ល្អ​និង​ឆ្លាត​វៃ​។​

Health authorities recommend pregnant women receive Pfizer COVID-19 vaccine  - ABC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្ទុយទៅវិញ​បើ​ស្ត្រី​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​ទេ អាចមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ និង​សុខភាព​កូន​ពេល​កើតមក​។​

​ដោយ​មានការ​បម្រែបម្រួល​សរីរាង្គ​របស់​ស្ត្រី​ក្នុងពេល​ពពោះ អង្គ​ការពារ​ខ្លួន​របស់​ស្ត្រី​នឹង​ធា្ល​ក់​ចុះ ធ្វើឲ្យ​អាហារ​មួយ​ចំនួន​ដែល​ធ្លាប់​បរិភោគ​ពីមុន អាច​នឹងមាន​ផលប៉ះពាល់​នៅពេល​បរិភោគ ក្នុងពេល​មាន​ផ្ទៃពោះ​។​

១) ទាក់ទង​ទៅនឹង​ប្រភេទ និង​របប​អាហារ អំឡុង​មាន​ផ្ទៃពោះ​ស្ត្រី​គួរ​ប្រតិបត្តិ​ដូចតទៅ​

– បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់មុខ មាន​ទាំង​បន្លែ សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​។ ក្នុង​១​ថ្ងៃ ស្ត្រី​គួរ​បរិភោគ​យ៉ាងហោច​ឲ្យ​បាន​បន្លែ​៥​មុខ និង​ផ្លែឈើ​៥​មុខ ហើយ​ផ្លាស់ប្តូរ​គ្នា​ជា​រៀងរាល់ថ្ងៃ ព្រោះ​អាហារ​ដែលមាន​ពណ៌​ខុសៗ​គ្នា ផ្ទុក​នូវ​វីតាមីន ជាតិ​មី​នេ​រាល់ និង​ប្រូតេអ៊ីន​ផ្សេងៗ​គ្នា​។​

Pregnancy healthy eating in pictures | Raising Children Network

– បរិភោគ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ ទាំង​សាច់ ស៊ុត និង​បន្លែ​។ ផ្លែឈើ​ត្រូវ​លាង​អោយ​ស្អាត មុននឹង​បរិភោគ​។​

– បរិភោគ​អាហារ​ដែលមាន​វីតាមីន​សេ (C) និង​អាស៊ីតហ្វូលីក​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល ១២ សប្តាហ៍​ដំបូង​។​

– ជ្រើសរើស​អាហារ​ណា​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ដូចជា នំ​បុ័ង សេ​រេ​អាល់ គ្រាប់សណ្តែក បន្លែ​ពណ៌​បៃតង​។​

– ត្រូវ​បរិភោគ​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ច្រើន យ៉ាងតិច​អោយបាន ១០០០-១៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ក្នុង​ពេល​មាន​ផ្ទៃពោះ​។​

– ត្រូវ​បរិភោគ​អាហារ​ណា​ ដែល​មាន​ជាតិ​ដែក​ឲ្យ​បាន​យ៉ាងតិច ២៧ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ អាហារ​ទាំងនោះ​មានដូចជា សាច់​ក្រហម​សុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និង​សេ​រេ​អាល់​។​

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​អ៊ីយ៉ូដ​អោយបាន​យ៉ាងតិច ២២០ មីក្រូ​ក្រាម ដើម្បី​ជួយ​ក្នុងការ​លូតលាស់​ខួរក្បាល​កូន​។ អាហារ​ទាំងនោះ​មានដូចជា​ទឹកដោះគោ ឈី​ស យោ​ហ្គឺ​ត​(yogurt) និង​អាហារ​សមុទ្រ​មួយចំនួន​ដូចជា​ត្រី​សមុទ្រ ត្រី​សាល់​ម៉ុង បង្គា ។​

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​វីតាមីន​សេ រាល់ថ្ងៃ​យ៉ាងតិច ៨០-៨៥ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ អាហារ​ទាំងនោះ​មានដូចជា ក្រូច មឺ​ឡុង ទំពាំងបាយជូ ស្តរ​បូរី ល្ហុង ប៉េងប៉ោះ ម្ទេស​ខៀវ ផ្កា​ខាត់ណា ប្រូ​កូ​លី ស្ពៃក្តោប​ពណ៌​ខៀវ សាឡា​ត់​ខៀវ និង​ស្ពៃខៀវ​។​

– ត្រូវ​បរិភោគ​អាហារ ​ដែល​មាន​ជាតិ​ហ្វូ​ឡា​ត ឬ​អាស៊ីតហ្វូលីក រាល់ថ្ងៃ​យ៉ាងតិច ០.៦៤ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ការពារ​ការ​របើក​ឆ្អឹង​កង​ខ្នង​កូន​ពី​កំណើត​។​អាហារ​ទាំងនោះ​មានដូចជា បន្លែ​បៃតង សាច់​សុទ្ធ គ្រាប់សណ្តែក ជាដើម​។​

– ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​វីតាមីន​អា​(A) រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូង​ក្រហម ស្ពៃខៀវ ននោង ស្លឹក​បន្លែ​ដែលមាន​មើម និង​ផ្លែ​មឺ​ឡុង​។​

Healthy pregnancy diet - BBC Good Food

២) អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ជៀសវាង​មានដូចជា​

– ជាតិ​អាល់កុល​: ព្រោះ​វា​អា​ចប​ណា្ត​ល​ឲ្យ​មានការ​សម្រាលកូន​មុន​ខែ បាត់បង់​នូវ​ភាព​ឆ្លា​តរបស់​កូន ការលូតលាស់​របស់​កូន​ក្នុង​ពោះ​តូច​ជាង​ធម្មតា និង​អា​ចប​ណា្ត​ល​ឲ្យ​មាន​ភាពខុសប្រក្រតី​មួយចំនួន​លើ​កូន​ក្នុង​ផ្ទៃ​។​

– ជាតិ​កាហ្វេ​អ៊ី​ន មិនត្រូវ​បរិភោគ​លើសពី ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ទេ​។​

– ជាតិ​ស្ករ ឬ​ផ្អែម មិនត្រូវ​បរិភោគ​ច្រើនពេក​ទេ​។​

– ជាតិ​ខ្លាញ់ និង​កូ​ឡេស​ស្តេ​រ៉​ល​ត្រូវ​កាត់បន្ថយ មក​ត្រឹមតែ ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​

– សាច់​ត្រី​សមុទ្រ​ធំៗ មួយចំនួន ដូចជា​ត្រី​ឆ្លាម ព្រោះ​មាន​ផ្ទុក​នូវ​ជាតិ​បា​រ៉​ត​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​។​

– ឈី​ស​ដែល​មិនបាន​ឆ្លងកាត់​ការ​រំងាប់​មេរោគ (unpasteurized) ព្រោះ​វា​អាច​ផ្ទុក​នូវ​មេរោគ listeria

– សាច់ ឬ​ប​ន្លៃ​ឆៅ ព្រោះ​វា​អាចមាន​ផ្ទុក​នូវ​ពពួក​បាក់តេរី ឬ​សត្វល្អិត​មួយចំនួន​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។​

What Not To Eat While Pregnant – A Quick Guide For New Moms - Babybliss Blog

​ដើម្បីឲ្យ​កូន​មាន​សុខ​ភាពល្អ ប្រាជ្ញា​ឆ្លាត​វៃ ក្រុមការងារ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​សំណូមពរ​អោយ​អ្នក​មា្ត​យ​គ្រប់រូប​ត្រូវ​ចេះ​ជ្រើសរើស​អាហារ​បរិភោគ​ដែល​ប្រកបដោយ​ផាសុកភាព ទាំង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម