ព័ត៌មានជាតិ
ត្រូវការគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ មិនបាច់មានក្របខណ្ឌ ក៏អាចដាក់ពាក្យបាន
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសជ្រើសរើសក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីបម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាចចូលរួមដោយឥតល័ក្ខខណ្ឌ (មិនទាមទារក្របខណ្ឌរដ្ឋ) ដោយនឹងទទួលបានការឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលក្នុងរយៈពេលចូលរួមក្នុងការងារប្រយុទ្ធនឹងជំងឺកូរីដ-១៩។
មុខតំណែងដែលជ្រើសរើសមានដូចជា៖
– វេជ្ជបណ្ឌិតចំនួន ២០រូប
– បច្ចេកទេសមន្ទីរពិសោធន៍ចំនួន ១០រូប
-ព័ត៌មានវិទ្យាចំនួន ០៥រូប
-អ្នកបើកបររថយន្ត ចំនួន ០៣រូប
លក្ខណៈសម្បត្តិដែលត្រូវជ្រើសរើសមានដូចខាងក្រោម ៖
១- ត្រូវមានអាយុចាប់ពី ២០ឆ្នាំ ដល់ ៣៥ឆ្នាំ
២-មានសញ្ញាបត្រ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ឬ ក្រសួងអប់រំ យុវជន និងកីឡា
៣-ត្រូវចេះប្រើប្រាស់កម្មវិធី Computer Microsoft Word, Microsoft Excel
៤-ស្មោះត្រង់ ខិតខំប្រឹងប្រែងតស៊ូ និងឧស្សាហ៍ព្យាយាមធ្វើការ និងមានទំនាក់ទំនងល្អ
៥-មានគំនិតច្នៃប្រឌិត អត់ធ្មត់នឹងការងារ និងមានឆន្ទះ ក្នុងការធ្វើការងារជាក្រុម
៦-មានក្រមសីលធម៌ល្អ និងគោរពបទបញ្ជាផ្ទៃក្នុង
បើបងប្អូនសិស្សនិស្សិតមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកលោក តូច ធីណា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ឬ ទំនាក់ទំនងទូរស័ព្ទលេខៈ 012 859 783 , 011 911 655 ដើម្បីមកបំពេញប្រវត្តិរូប និងកិច្ចសន្យាបម្រើការងារ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង