Connect with us

ព័ត៌មានជាតិ

បញ្ហាតំបន់​ និងអន្តរជាតិ និងការវិវត្ត​នៅ​​មីយ៉ាន់ម៉ា​ ជាប្រ​ធាន​បទសំខាន់ប្រជុំ​ប្រមុខការទូត​​អាស៊ាន

បានផុស

នៅ

បញ្ហាតំបន់ និងអន្តរជាតិ ដែល​ជា​ចំណាប់​អារម្មណ៍ និង​​ការបារម្ភរួម រួមមាន កិច្ចសហប្រតិបត្តិការ និងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេស​មីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត បាន​ក្លាយ​ជាប្រ​ធាន​បទសំខាន់នៅក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤​​។ នេះបើ​តាម​លទ្ធផលនៃកិច្ចប្រជុំ​ ដែលផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស នៅព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការបរទេស នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ​តាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ​លោក​ឧបនាយ​ក​រ​ដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំ​​បានពិភាក្សាលើបញ្ហានានា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់សមាហរណកម្មតំបន់ ទិដ្ឋភាពភាពនយោបាយ និងសន្តិសុខ និងបញ្ហាចាំបាច់បន្ទាន់​ដទៃទៀត ដែលជាការយកចិត្តទុកដាក់ និងការបារម្ភរួម​សម្រាប់តំបន់អាស៊ាន រួមទាំងបញ្ហាទំនាក់ទំនង​ខាងក្រៅ​ផងដែរ។

កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាព ដែលអាស៊ានសម្រេចបាននៅក្នុងឆ្នាំ២០២១ រួមមាន កិច្ចខិតខំសម្រេចបាននូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត និង​គ្រប់ជ្រុងជ្រោយ ដើម្បីផ្សាភ្ជាប់ការឆ្លើយតបរបស់អាស៊ានចំពោះគ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់ (ASEAN SHIELD) ការអភិវឌ្ឍយុទ្ធសាស្រ្ត រួមបញ្ចូលគ្នាស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់អាស៊ាន ការជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់ស្តីពីសេដ្ឋកិច្ចបៃតង និងការជំរុញទៅមុខក្នុងការរៀបចំចក្ខុវិស័យ​សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

ប្រទេស​ជាសមាជិកអាស៊ាន​បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃតម្រូវការក្នុងការចាប់ផ្តើម​ឱ្យ​មាន​អភិក្រមរួម ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ក្នុងការឆ្លើយតបចំពោះការប្រឈមភ្លាមៗ ជាពិសេស ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាង​​ឆាប់រហ័សនៅក្នុងតំបន់។ ក្នុងន័យនេះ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារ​ឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្ត ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀត ដែលបាន​ឯកភាពគ្នារួច រួមមាន កិច្ចព្រមព្រៀងច្រករបៀង ធ្វើដំណើរនៅក្នុងតំបន់​អាស៊ាន ដើម្បីធានាថា អាស៊ានងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយភាពកាន់តែរឹងមាំជាងមុន​។​​

ដើម្បីតាមដានលទ្ធផលពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ជាពិសេស ការចាប់ផ្តើមបេសកកម្មរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្រុះសម្រួលដំណើរការនៃកិច្ចសន្ទនា និងជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរ​ទេសអាស៊ាន បាន​ឯកភាព​ចាប់ផ្តើមផ្តល់នូវជំនួយមនុស្សធម៌ ដោយ​គ្មានការ​ពន្យារពេល តាមរយៈ​មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយ​មនុស្សធម៌ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បីឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមីយ៉ាន់ម៉ា។​​

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីការងារឆ្លងវិស័យ រួមទាំងអាទិភាពអាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗ និងសំណើរបស់ប្រទេស ទីម័រ ឡេស្តេ ជាសមាជិកនៅក្នុងអាស៊ាន។ កិច្ចប្រជុំ​បានកត់សម្គាល់ពីវឌ្ឍនភាព នៃដំណើរការកសាងសហគមន៍អាស៊ាន និងបានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែង​សម្របខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនានាដែលកំពុងលេចឡើង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីដំណើរឆ្ពោះទៅមុខ ស្តីពីទិសដៅ​អនាគត ដែលសហគមន៍អាស៊ានគួរប្រកាន់យកក្រោយឆ្នាំ២០២៥ និងបានអនុម័តល័ក្ខខ័ណ្ឌប្រតិបត្តិ (ToR) និងផែនទីចង្អុលផ្លូវសម្រាប់ក្រុមការងារកម្រិតខ្ពស់ (HLTF) ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់​សហគមន៍អាស៊ាន។

រដ្ឋមន្រ្តីការបរទេសបានពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងការអនុវត្តនូវគំនិតផ្តួចផ្តើម​តំបន់​ផ្សេងៗ រួមមាន មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ក្នុងកិច្ចខិតខំជម្នះជំងឺរាតត្បាតកូវីដ-១៩​​ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីវិបត្តិនេះ។

សម្រាប់សំណើរបស់ប្រទេសទីម័រឡេស្តេធ្វើជាសមាជិកអាស៊ាន កិច្ចប្រជុំបានអនុម័តលើគោល​ការណ៍ណែនាំសម្រាប់ការចូលរួមរបស់ប្រទេសទីម័រឡេស្តេនៅក្នុងសកម្មភាពនានារបស់អាស៊ាន ក្នុងគោលបំណងកសាងសមត្ថភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេ អាចធ្វើការសម្របខ្លួនទៅតាមដំណើរការនានាពាក់ព័ន្ធនឹងអាស៊ាន។ រដ្ឋមន្រ្តីការបរទេសរំពឹងថា នឹងបញ្ចប់បេសកកម្មស្វែងយល់ការពិត (Fact Finding Mission) នៃសសរស្តម្ភសហគមន៍សេដ្ឋកិច្ច និងសង្គម-វប្បធម៌ នៅប្រទេសទីម័រឡេស្តេ នៅក្នុងពេលឆាប់ៗនេះ នៅពេលដែលជំងឺកូវីដ-១៩ ធូរស្រាល៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤១ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម