ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំងKTV ៣ទីតាំង ដែលល្មើសវិធានការ របស់រាជរដ្ឋាភិបាល
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះបិទទីតាំងKTV ចំនួន៣ទីតាំង ដែលល្មើសសេចក្ដីណែនាំ និងវិធានការនានា របស់រាជរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពីលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ។ ការអនុវត្តយ៉ាងដូច្នេះ បន្ទាប់ពីអាជ្ញាធរបានអប់រំជាច្រើនលើក ច្រើនសារមកហើយ នៅតែមិនស្ដាប់ ទើបចុះបិទទីតាំងទាំងនេះតែម្ដង។
លោក ប៉ាង លីដា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ បានចុះបិទទីតាំង KTV ចំនួន៣ទីតាំង ហើយដកហូតសម្ភារៈ និងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសវិធានការ របស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។
ទីតាំង KTV ទាំង៣នោះ រួមមាន៖ -ពិភពតារារះ KTV, ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ, និង ភោជនីយដ្ឋាន បុប្ផារាជនី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព