Connect with us

ព័ត៌មានជាតិ

អភិបាល​រង​ខេត្ត​កំពត​ ចុះ​ដោះស្រាយ​ដី​ទំនាស់​ពលរដ្ឋ ១៩​គ្រួសារ​និង​ក្រុមហ៊ុន​កំពត​ផត

បានផុស

នៅ

(ខេត្តកំពត)៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១៩គ្រួសារលើ​ក្រុមហ៊ុនកំពតផត ដែល​ បានយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីមានទំនាស់ នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ​២០២១​នេះ អភិបាលរងស្រុកទឹកឈូបានដឹកនាំក្រុមការងារ និងកងកម្លាំងចម្រុះចុះទៅធ្វើការហាមឃាត់បញ្ឍប់សកម្មភាពឈូសឆាយសិន រង់ចាំការដោះស្រាយឲ្យជ្រះស្រឡះ។ ប៉ុន្តែក្រោយផ្អាកគ្រឿងចក្រមិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុនក៏បញ្ជាឲ្យឈូសឆាយឡើងវិញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងស្រុកទឹកឈូ លោក អ៉ឹម ចាន់សោធន បានមានប្រសាសន៍ថា ការចុះមកហាមឃាត់សកម្មភាព​ឈូស​ឆាយដីនៅចំណុចភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាពេលនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ បានចោទប្រកាន់ក្រុមហ៊ុនកំពតផតកំពុងធ្វើសកម្មភាពរំលោភលើដី​កំពុង​មាន​ទំនាស់។

លោកអភិបាលរងស្រុកបានបន្តថា ការចុះមកពេលនេះ ដើម្បីហាមឃាត់សកម្មភាពគ្រឿងចក្រសិន ដោយរង់ចាំការដោះស្រាយពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ រួចរាល់ទើបអាចបន្តធ្វើសកម្មភាពបាន។

បើ​តាមមន្រ្តីខេត្ត​រូប​នេះ ក្រុមហ៊ុនកំពតផតហាក់មានចេតនាមិនចង់ចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទេ ហើយកន្លងមក អាជ្ញាធរបានកោះអញ្ជើញតំណាងក្រុមហ៊ុនជាច្រើនសារ ឲ្យចូលរួមពិភាក្សាដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តែត្រូវខាងក្រុមហ៊ុនបដិសេធ ហើយចេះតែបន្តធ្វើសកម្មភាព​ឈូសឆាយ​លើ​ដី​ប្រជាពលរដ្ឋដែលនៅជាប់ និងនៅក្បែររហូតគ្មានក្រែងរអា ព្រោះអះអាងថាជាដីរបស់ក្រុមហ៊ុន។    

តំណាងប្រជាពលរដ្ឋ១៩គ្រួសារ បានប្រាប់ឲ្យដងថា ដីរបស់ពួកគេមានប័ណ្ណកាន់កាប់ត្រឹមត្រូវ និងបានអាស្រ័យ​ផលជាច្រើនឆ្នាំ។ ពីមុនមកមិនដែលមានបញ្ហាអ្វីកើតឡើងទេ ប៉ុន្តែចាប់ពីដីកំពតឡើងថ្លៃនៅឆ្នាំ​២០១៩​រហូតមក ក្រុមហ៊ុនចេះតែវាទព្រំរបស់ខ្លួនកាន់តែធំទៅៗ រំលងភ្នំ ឆ្លងអូរ រហូតមកដល់ដីរបស់ពួកគេទៀត ។ ជាមួយគ្នា​នេះ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ជួយជំរុញ និងពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័សបំផុត ព្រោះបច្ចុប្បន្នក្រុមហ៊ុនមិនត្រឹមតែបំផ្លាញដំណាំ និងវាយកំទេចរបងព្រំដីនោះទេថែមទាំង យកគ្រឿចក្រមកឈូសឆាយតាមអំពើចិត្តទៀតផង។ 

ជុំវិញករណីដដែល បើតាមការបញ្ជាក់ពី លោកអភិបាលរងស្រុកទឹកឈូ ដីរបស់ក្រុមហ៊ុនដែលបានប្រមូល​ទិញ​ពីប្រជាពលរដ្ឋ ៥៨គ្រួសារ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ អំឡុងឆ្នាំ២០១៥ និងមានគំនូសប្លង់កំណត់ព្រំត្រឹមត្រូវ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹងដល់អាជ្ញាធរ ដោយចោទប្រកាន់ថាក្រុមហ៊ុនកំពតផត​ បានប្រើគ្រឿចក្រឈូសឆាយលើដីរបស់ពួកគេ។ តាមប្រភពពីប្រពលរដ្ឋមានលំនៅឋានក្បែរទីតាំងដីជម្លោះបានប្រាប់ឲ្យដឹងថា ក្រោយការចុះទៅហាមឃាត់មិនបានប៉ុន្មានម៉ោងផង ខាងក្រុមហ៊ុនក៏បានបញ្ជាគ្រឿងចក្រឲ្យមកឈូសឆាយឡើងវិញតែដដែលហ្នឹង មើលទៅខាងក្រុមហ៊ុនហាក់មិនខ្លាចញញើតអ្វីទាំងអស់៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ផ្ទុះ​ឆេះ​​រោងចក្រ​​ផលិត​​សារធាតុ​«អាសេតូន» របស់​រុស្ស៊ី ខណៈអ៊ុយក្រែន​ត្រូវ​គេ​សង្ស័យ​វាយប្រហារនេះ​​

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ការពិនិត្យជំងឺមហារីកមាត់ស្បូនឥតគិតថ្លៃដល់ស្ត្រី ២៥០នាក់ រយៈពេល៣ថ្ងៃ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

Taylor Swift ទាញទម្លាក់ Beyoncé វិញ ក្លាយជាតារាស្រីលេខ១លើ Billboard

ព័ត៌មានជាតិ៣៧ នាទីutes មុន

ប.ស.ស ប្រកាសជ្រើសរើសអ្នកជំនាញអព្យាក្រឹតសម្រាប់បម្រើការងារ នៅក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម

ព័ត៌មានជាតិ៤០ នាទីutes មុន

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ ស្អាត ស្របពេលប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុល

ព័ត៌មានជាតិ២១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៤ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម