សុខភាព
វិធីងាយៗសម្គាល់ថ្នាំក្លែងក្លាយ មិនព្រួយទិញប៉ះ ខាតទាំងលុយ បំផ្លាញទាំងសុខភាព
ថ្នាំក្លែងក្លាយជាកង្វល់ដ៏ធំរបស់ក្រសួងពាក់ព័ន្ធ ឯអ្នកទិញដែលជាប្រជាពលរដ្ឋមួយចំនួនពុំបានចាប់អារម្មណ៍ ឬខ្វាយខ្វល់ច្រើនពីថ្នាំក្លែងក្លាយទេ អាងតែជឿទុកចិត្តលើអ្នកលក់ថ្នាំពេទ្យនោះ តើនឹងមានផលប៉ះពាល់យ៉ាងណាទៅ? ថ្នាំក្លែងក្លាយមានអីសម្គាល់?
១- អ្វីទៅជាថ្នាំក្លែងក្លាយ?
ឱសថក្លែងក្លាយ (Counterfeit Medicines) ជាថ្នាំដែលមានសារធាតុសកម្មមិនត្រឹមត្រូវ ឬគ្មានសារធាតុសកម្មតាមការកំណត់លើស្លាកសញ្ញា-ប្រអប់ ហើយមិនទទួលបានការត្រួតពិនិត្យគុណភាពរបស់អាជ្ញាធរមានសមត្ថកិច្ច។
២- វិធីសម្គាល់ថ្នាំក្លែងក្លាយ
បើតាមការបញ្ជាក់របស់ឱសថការី សេត ច័ន្ទកក្កដា បង្រៀននៅសាកលវិទ្យាអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology មានចំណុចជាច្រើនដែលអ្នកជំនាញប្រើដើម្បីសម្គាល់ថាថ្នាំណាមួយជាថ្នាំក្លែងក្លាយ ឬពិតប្រាកដ។ តែក្នុងនោះមានចំណុចមួយដែលយើងគ្រប់គ្នាអាចសម្គាល់បាន នោះគឺស្លាកសញ្ញាបញ្ជិកា (Vignette) ព្រោះរាល់ថ្នាំពេទ្យដែលនាំចូលដោយស្របច្បាប់ នឹងទទួលបានការត្រួតពិនិត្យគុណភាពពីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងសុទ្ធសឹងតែមានបិទលេខបញ្ជិកា។
ដូចនេះងាយបំផុត ពេលយើងទៅទិញថ្នាំគួរតែសុំឲ្យឱសថការី ឬអ្នកលក់ថ្នាំបង្ហាញលេខបញ្ជិកា ដែលអាចជាស្ទីកឃ័រ ឬក្រដាសបិទនៅប្រអប់ថ្នាំដោយមានលេខកូដ និងឈ្មោះក្រុមហ៊ុនដែលនាំចូលថ្នាំ ដើម្បីប្រាកដថាថ្នាំដែលយើងទិញមកប្រើនោះ មិនមែនជាថ្នាំក្លែងក្លាយ។
៣- ផលប៉ះពាល់
ការទិញថ្នាំក្លែងក្លាយដើម្បីព្យាបាលជំងឺមិនត្រឹមតែខាតបង់លុយនោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពអ្នកប្រើធ្ងន់ធ្ងរ។
– អ្នកជំងឺមិនជាសះស្បើយ
– អាចបណ្តាលឲ្យជំងឺកាន់តែវិវត្តធ្ងន់ធ្ងរ
– អាចឲ្យអ្នកជំងឺកើតជំងឺផ្សេងបន្ថែមទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ
ចុចអាន៖ ឈប់យល់ច្រឡំ! ថ្នាំទាំងនេះមិនអាចព្យាបាលកូវីដឲ្យជាសះស្បើយបាន ១០០ ភាគរយឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ