សុខភាព
សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង Delta
ការឈឺក្បាលគឺជាបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទមួយផ្សេងទៀត ដែលអាចត្រូវបានរកឃើញជាញឹកញាប់ចំពោះអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួន ។ ចំពោះអ្នកជំងឺខ្លះ ការឈឺក្បាលអាចស្រាល ហើយជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកជំងឺជាច្រើនទៀត អាចត្រូវធ្វើរោគវិនិច្ឆ័យនិងព្យាបាលបន្ថែម។
តើ Delta មានអាការឈឺក្បាលបែបណា?
វេជ្ជបណ្ឌិត Kiratikorn Wongwaivanich នាយកមជ្ឈមណ្ឌលខួរក្បាល នៃមន្ទីរពេទ្យអន្តរជាតិបាងកកនិយាយថា ការឈឺក្បាលគឺជាជំងឺប្រព័ន្ធប្រសាទទូទៅ ចំពោះអ្នកដែលឆ្លងវីរុសបំប្លែងខ្លួន រួមទាំងកូវីដ ។ រហូតដល់ទៅ ៣០% នៃអ្នកជំងឺដែលមានអាការនេះ ភាគច្រើននៃពួកគេ មិនសូវមានប្រវត្តិឈឺក្បាលពីមុនមកទេ។
ហេតុអ្វីបានជាវីរុសបំប្លែងខ្លួនបណ្ដាលឲ្យឈឺក្បាល?
មូលហេតុនៃការឈឺក្បាល អាចសន្មតថា បណ្ដាលមកពីមេរោគចូលក្នុងខួរក្បាលដោយផ្ទាល់។ ឆ្លងកាត់ចុងបញ្ចប់នៃសរសៃប្រសាទទី ៥ (សរសៃប្រសាទ trigeminal ) ដែលនៅក្នុងប្រហោងច្រមុះ។ នេះអាចបណ្ដាលមកពីវីរុសរំញោចរាងកាយ ឲ្យបង្កើតស៊ីតូគីនរលាក ដែលប៉ះពាល់ផ្ទាល់ដល់ប្រព័ន្ធ នាំមកនូវការឈឺចាប់នៅក្នុងខួរក្បាល ហើយក៏បណ្ដាលឲ្យអ្នកជំងឺទៅជាឈឺក្បាល។
អាការច្បាស់ៗនៃការឈឺក្បាល នៅពេលដែលយើងឆ្លង Delta គឺមានដូចខាងក្រោមនេះ៖
ការឈឺក្បាលកើតឡើងយ៉ាងឆាប់រហ័ស។ ឈឺក្បាលខ្លាំងទៅធ្ងន់ធ្ងរ ជាធម្មតាវាមិនឆ្លើយតបទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬមានការឈឺចាប់រឹតតែខ្លាំង បន្ទាប់ពីប្រើថ្នាំបំបាត់ការឈឺចាប់។
ការឈឺចាប់នេះ គឺជាការច្របាច់ថ្ងាសទាំងសងខាងនៅជុំវិញត្របកភ្នែកទាំងពីរ ឬការឈឺចាប់នៅទូទាំងក្បាល ដែលអាចត្រូវបានសម្គាល់ដោយការឈឺចាប់ ស្រដៀងនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
នៅពេលយើងផ្អៀងក្បាលទៅមុខ គ្រាន់តែ ក្អក កណ្ដាស់ និងការធ្វើលំហាត់ប្រាណ ក៏អាចធ្វើឲ្យឈឺក្បាលកាន់តែខ្លាំងឡើងដែរ។
ការឈឺចាប់នៃអាការឈឺក្បាលនេះ គឺអាចកើតឡើងរហូតដល់ ២ សប្ដាហ៍ឯណោះក៏មាន។
ជាការពិត ការឈឺក្បាលធម្មតា និង ឈឺក្បាលដោយសារ Delta យើងអាចញែកដាច់ពីគ្នាបាន ដោយមូលហេតុផ្សេងទៀត និងសង្កេតឃើញរោគសញ្ញាទូទៅដូចជា ៖
១ មនុស្សដែលឆ្លង Delta បន្ថែមពីលើការឈឺក្បាលវិលមុខ មានក្តៅខ្លួន ច្រមុះមិនមានក្លិន អណ្ដាតមិនមានរសជាតិ ក្អកហៀរសំបោរ ហត់នឿយ ឈឺចុកចាប់តាមរាងកាយ ឈឺចាប់ពេលលេបថ្នាំចូលទៅ ( អាការនេះ គឺយោងតាមស្ថានភាពសុខភាពមនុស្សផ្សេងគ្នា ) ។
២ អាចមានអាឡ័កស៊ីស្រាល ៗ មានសម្លេងរំខានខ្លាំងក្នុងខួរក្បាល ស្រដៀងនឹងអ្នកដែលឈឺក្បាលប្រកាំង ។
ក្នុងករណីលេបថ្នាំប៉ារ៉ាសេតាមុលរួចហើយ ការឈឺចាប់មិនអាចគ្រប់គ្រងបាន សូមស្វែងរកការព្យាបាលភ្លាមៗ ដើម្បីកំណត់ពីមូលហេតុនៃការឈឺក្បាល ដែលអាចបង្កគ្រោះថ្នាក់ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច
ចុចអាន៖អ្នកជក់បារី បញ្ឈប់ពេលនេះដូចជួយអ្នកជុំវិញខ្លួន Delta កំពុងឆ្លងខ្លាំង សូមផ្ដោតលើសុខភាពជាចម្បង
ចុចអាន៖អ្នកជំងឺទឹកនោមផ្អែម ត្រូវថែខ្លួនឲ្យមែនទែន បើឆ្លង Delta គឺមានសភាពធ្ងន់ធ្ងរខ្លាំង ជាងអ្នកផ្សេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ