Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​យក​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ​ជា​បញ្ហា​អតិ​ភាព​ ក្នុង​ការ​ដោះស្រាយ​មុនគេ

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស​បាន​បញ្ជាក់​ថា សម្រាប់​ខណ្ឌដង្កោ​យើង​ផ្ដោត​ប្រមូលផ្ដុំ​បញ្ហា​ជា​អាទិភាព​មួយ​នោះ គឺ​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់ ក្រោយពី​ខណ្ឌ​នេះ បាន​ទទួលរង​ការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​នា​ពេល​កន្លងមក​នេះ ដោយ​បាន​ធ្វើ​ឲ្យ​លំនៅឋាន​ និង​ ស្រែចំការ​របស់​ប្រជាពលរដ្ឋ ទទួលរង​ការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជាក់​បែបនេះ​រប​ស់លោក​ប៉ា សុជាតិ​វង្ស​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​នេះ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជ​ធានី​ភ្នំពេញ​អាណត្តិ​ទី​៣​នៅ​សាលា​ខណ្ឌដង្កោ។

លោក ប៉ា សុជាតិ​វង្ស​បាន​មានប្រសាសន៍ថា សម្រាប់​ខណ្ឌដង្កោ យើង​សម្រេច​ជ្រើសរើស​បញ្ហា​ធំ​មួយ​ជា​អត្តភាព​ក្នុងការ​ដោះស្រាយ នោះ​គឺ​ដោះស្រាយ​បញ្ហា​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់​។ លោក​ថា បញ្ហា​លិចលង់​នេះ ជា​បញ្ហា​ចម្បង​ដែល ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​រួមគ្នា​ដោះស្រាយ​ឲ្យ​បានល្អ​ប្រសើរ យើង​នឹងដាក់​បញ្ហា​នេះ​ជា​កញ្ចប់​មួយ​ដើម្បី​សិក្សា​ធ្វើការ​ដោះស្រាយ ។ ទី​១ ការពង្រីក​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​អោយ​ធំ​ជាង​មុន ពង្រីក​កុំ​ឲ្យ​មាន​រន្ធ​នាគ ការ​លើកកម្ពស់​ទំនប់​សណ្ត​ស្ទឹង​ឱ្យ​ខ្ពស់​ជាង​មុន។ ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ពិតជា​មាន​សារៈសំខាន់ បើ​បាក់​ទំនប់​នេះ​បាក់​ឬ​លិច​នោះ វា​មិន​ត្រឹមតែ​លិចលង់​ក្នុង​ខណ្ឌដង្កោ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ប្រឈម​ដល់​បណ្ដា​ខណ្ឌ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។

លោក​បន្ត​ថា បញ្ហា​ដោះស្រាយ​ការ​លិចលង់​នេះ​យើង​មិន​ត្រឹមតែ លើក​កំពស់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ធំ​ជាង​មុន​និង​ខ្ពស់​ជាង​មុន​ប៉ុណ្ណោះ​ទេ តែ​យើង នៅ​បន្ត​ពង្រីក​ប្រព័ន្ធ ប្រឡាយ លូ​ឲ្យ​ធំ​ជាង​មុន​ផងដែរ ដោយហេតុថា ការ​លិចលង់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេវា​ប្រឈម​ជាមួយនឹង​ជំងឺ​ដ​ង្កា​ត់​ផងដែរ​។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ទិសដៅ យើង​នឹង​អនុវត្ត​ការងារ​ឲ្យ​បាន​ជោគជ័យ​ចំនួន​៤​ចំណុច​ថែមទៀត ក្នុង​នោះ​ទី​១ អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។​ទី​២ ការទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​មិនទាន់​បាន​សាបរលាប​នៅឡើយ​។ ទី​៣​ដោះស្រាយ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដោយ​ជំងឺ​កូ​វីដ​-១៩ ពោល​គឺ​អាជ្ញាធរ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់ ដោយ​មិន​ឱ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​ទេ។

លោក​សង្ឃឹមថា ជំងឺ​កូ​វីដ​-១៩​នេះ​អាច​នឹង​បញ្ចប់​នៅ​ខែ​០៣​ឬ​ខែ​០៤​ឆ្នាំ ២០២១​ខណៈ​ដែរ វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​បាន​ចេញ​ជា​ផ្លូវការ ។​ទី​៤ ដោះស្រាយ​បញ្ហា​ស្រូវ​នៅ​ខណ្ឌដង្កោ ដោយសារតែ​ខណ្ឌដង្កោ​គឺជា​ខណ្ឌ​មួយ​ដែលមាន​ផ្ទៃដី​សម្រាប់ធ្វើ​កសិកម្ម​ច្រើន​។ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តាមដាន​ពិនិត្យមើល​បើ​ប្រជាពលរដ្ឋ​អត់​មាន​ស្រូវពូជ​ត្រូវ​ផ្តល់​ស្រូវពូជ​ឲ្យ​ពួកគាត់ បើ​មិន​មាន​ទឹក​គ្រប់គ្រាន់​ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពួកគាត់​។

គួរ​បញ្ជាក់​ផង​ដែរ​ដឹង​ថា ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ជា​សំណើ​ផ្ទាល់​មាន់​ចំនួន​១៧​នាក់​ដឹង​សំណើ​ជា​លាយលក្ខណ៍អក្សរ​ចំនួន​២៩​សំបុត្រ ហើយ​ក្នុង​សំណើ​និង​សំណូមពរ​ទាំងនោះ​ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី បញ្ហា​ទឹក​លិចលង់​លំនៅឋាន​របស់​ពួកគាត់ ការ​សូម​ស្ថាបនា​ផ្លូវ ដាក់​គំនូស​ចរាចរណ៍ ការ​មាន​វិធានការ​ចំពោះ​ឡាន​ធំៗ​ដឹក​ដី​បង្ក​គ្រោះថ្នាក់ ហើយ​ការ​សូម​ផ្ដល់​សៀវភៅ​ស្នាក់នៅ​ក៏ត្រូវ​បាន​លើក​ឡើង​នៅក្នុង​វេទិកា​នេះ​ផងដែរ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម