ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី៣រូបមិនគាំទ្រការចាក់វ៉ាក់សាំងបង្ការកូវីដបានស្លាប់
ប្រធានាធិបតី៣រូបបានទទួលមរណភាព ក្រោយពេលពួកគាត់មិនគាំទ្រ ឬប្រឆាំងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប៉ុន្តែមិនមែនមានន័យថា ពួកគាត់បានស្លាប់ដោយសារឆ្លងជំងឺកូវីដឡើយ។
លោកប្រធានាធិបតីហៃទី Jovenel Moise ត្រូវបានគេធ្វើឃាតក្នុងវ័យ៥៣ឆ្នាំ ដែលក្រោយមកវ៉ាក់សាំងការពារកូវីដ-១៩ត្រូវបាននាំចូលប្រទេសរបស់លោក។
ប្រទេសការីបៀននេះមានសិទ្ធិទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃតាមរយៈគម្រោង COVAX ដែលរៀបចំដោយអង្គការសុខភាពពិភពលោក (WHO) និងកម្មវិធីវ៉ាក់សាំងសប្បុរសធម៌សកល ប៉ុន្តែលោក Moise ត្រូវបានគេដឹងថា បដិសេធទទួលយកវ៉ាក់សាំង AstraZeneca។
ប៉ុន្មានថ្ងៃ បន្ទាប់ពីឃាតកម្មរបស់លោក សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងទៅប្រទេសហៃទី រួមទាំងភ្នាក់ងារ FBI មួយក្រុមផង។ ប្រការនេះមានន័យថា ហៃទី លែងក្លាយជាប្រទេសតែមួយគត់នៅអឌ្ឍគោលខាងលិចមិនទទួលយកវ៉ាក់សាំងបង្ការកូវីដទៀតហើយ។
ជាមួយគ្នាប្រធានាធិបតីប្រទេសតង់ហ្សានី លោក John Magufuli បានទទួលមរណភាពដោយសារជំងឺបេះដូងក្នុងវ័យ៦១ឆ្នាំ បន្ទាប់ពីលោកបានប្រកាសថា វ៉ាក់សាំងមានគ្រោះថ្នាក់។ យ៉ាងណា មានពាក្យចរចាមអារ៉ាមថា លោកបានឆ្លងកូវីដ-១៩ ប៉ុន្តែមិនមានការបញ្ជាក់ផ្លូវការឡើយ។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីសុខាភិបាលរបស់លោកបានប្រាប់សារព័ត៌មានថា ៖«យើងមិនពេញចិត្តទេដែលវ៉ាក់សាំងទាំងនោះត្រូវបានបង្ហាញមានប្រសិទ្ធភាព»។
មរណភាពរបស់លោក Magufuli ដែលមានប្រជាប្រិយភាពខ្លាំងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋានមួយដើម្បីមើលសពរបស់លោក។ ទោះជាយ៉ាងណា ភ្លាមៗបន្ទាប់ពីការស្លាប់របស់លោក Magufuli ប្រទេសតង់ហ្សានីបានបញ្ជាទិញវ៉ាក់សាំងដែលមានតម្លៃរាប់លានដុល្លារអាមេរិកដើម្បីចាក់ដល់ប្រជាជន៦០លាននាក់របស់ខ្លួន។
គេនៅចាំបានថា កាលពីខែមករា ឆ្នាំ២០២១ លោក Magufuli បានព្រមានថា ៖«អ្នកត្រូវមានជំហររឹងមាំ។ ការចាក់វ៉ាក់សាំងគ្រោះថ្នាក់។ ប្រសិនបើបុរសស្បែកសអាចចាក់វ៉ាក់សាំងបាន គេគួរតែរកឃើញវ៉ាក់សាំងការពារជំងឺអេដស៍បានហើយឥឡូវនេះ។ គេគួរតែរកឃើញវ៉ាក់សាំងការពារជំងឺរបែងបាន។ គេគួរតែរកឃើញវ៉ាក់សាំងការពារជំងឺគ្រុនចាញ់។ គេគួរតែរកឃើញវ៉ាក់សាំងការពារជំងឺមហារីកបានហើយ»។
ចំណែក ប៊ូរុនឌីគឺជាប្រទេសអាហ្វ្រិកទី២ដែលបដិសេធវ៉ាក់សាំងបង្ការកូវីដ-១៩កាលពីខែកុម្ភៈ ឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអាហ្វ្រិកនេះលោក Thaddee Ndikumana បានប្រាប់អ្នកសារព័ត៌មានថា ការការពារសំខាន់ជាង ហើយ«រហូតដល់ពេលនេះអ្នកជំងឺជាង៩៥%បានជាសះស្បើយ ដូច្នេះយើងប៉ាន់ស្មានថា វ៉ាក់សាំងមិនទាន់ចាំបាច់ទេ»។
លោកប្រធានាធិបតីប៉ូរុនឌី Pierre Nkurunziza ត្រូវបានគេរិះគន់យ៉ាងខ្លាំងជុំវិញការមិនជំរុញឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ក្រោយមកលោកបានទទួលមរណភាពដោយជំងឺគាំងបេះដូងក្នុងវ័យ៥៥ឆ្នាំ បន្ទាប់ពីកាន់អំណាចបាន១៥ឆ្នាំ។
យ៉ាងណា លោកប្រធានាធិបតីបច្ចុប្បន្ន Evariste Ndayishimiye បានចាត់ទុកវីរុសកូរ៉ូណាជាសត្រូវដ៏អាក្រក់បំផុតរបស់ប្រទេសប៊ូរុនឌីនាពេលឥឡូវនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ noqreport
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា