Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ

បានផុស

នៅ

ថៃកំពុងជួបរលកឆ្លងកូវីដដ៏អាក្រក់បំផុតនៅទូទាំងប្រទេស ហើយមន្ទីរពេទ្យធំៗ កំពុងមានកង្វះខាតនៃឧបករណ៍វេជ្ជសាស្ត្រ និងគ្រែសម្រាប់ព្យាបាលអ្នកឈឺ។ ខណៈអ្នកឆ្លងខ្លះ ត្រូវដេកដួលស្លាប់តាមផ្លូវ បើទ្រាំនឹងសភាពជំងឺមិនបាន ខ្លះ​ក៏​សុខចិត្ត​ព្យាបាល​ខ្លួនឯង​នៅ​ផ្ទះ ​ក្នុង​ករណី​ស្រាលៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របគ្នានេះដែរ ពិភពលោក​កំពុង​តែព្រួយបារម្ភ​ពីវីរុស​បំប្លែង​ខ្លួន​ឥណ្ឌា Delta អាចនឹង​បំប្លែង​ពូជបន្ថែមទៀត​​ក្នុងពេលដែល ថៃ ​ក៏​កំពុង​មានប្រភេទវីរុស​បំប្លែង​ខ្លួន ៤ ប្រភេទ ល្បីឆ្លង​រាលដាល​ខ្លាំង​ និង​សាហាវ​ក្នុង​រយៈពេល​ខ្លី​ រួមទាំង​កូវីដ​ទម្រង់ដើម​បាន​នឹងចរាចរពាសពេញប្រទេស។

ខាងក្រោមនេះ ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលមានវត្តមាននៅក្នុងប្រទេសថៃនិងអាការនីមួយៗរបស់វា៖

វីរុសបំប្លែងខ្លួនឥណ្ឌា Delta 

-ឈឺក

-មានសំបោរ

-ឈឺក្បាល

-អាការស្រដៀងផ្តាសាយធម្មតា

-មិនសូវជួបអាការៈបាត់បង់រសជាតិអាហារ។

វីរុសបំប្លែងខ្លួនអង់គ្លេស Alpha

– ក្អក

– ឈឺក

– មានសំបោរ

– ឈឺក្បាល

– គ្រុនរងារ

– ឈឺចាប់តាមរាងកាយមួយចំនួន

– គ្រុនក្តៅ

– ក្អួត ឬ រាគ

– មិនឃ្លានអាហារ។

វីរុសបំប្លែងខ្លួន​អាហ្វ្រិកខាងត្បូង Beta

– ឈឺក

– ឈឺចាប់តាមរាងកាយមួយចំនួន

– ឈឺក្បាល

– រាគរូស

– ភ្នែកក្រហម

– មានកន្ទួលក្រហមលើស្បែក

– ម្រាមដៃម្រាមជើងឡើងស្លេកមានពណ៍ខុសប្រក្រតី

– លែងដឹងរសជាតិអាហារ

– ច្រមុះលែងដឹងក្លិន។

វីរុសបំប្លែងខ្លួនប្រេស៊ីល Gamma ឬប្រភេទ P.1

Gamma ដែលត្រូវបានគេស្គាល់ឈ្មោះ ថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែមករា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន លើអ្នកដំណើរមកពីប្រេស៊ីល និងត្រូវបានគេរកឃើញដំបូងនៅចក្រភពអង់គ្លេសនៅខែ កុម្ភៈ ឆ្នាំ ២០២១ ។

Gamma ត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដដែរ។

ពូជកូវីត១៩ ទម្រង់ដើមដើម

– ក្អកមិនឈប់

– ច្រមុះលែងដឹងក្លិន

– លែងដឹងរសជាតិ

– ដកដង្ហើមពិបាក

– ហត់

– មានកម្តៅពី ៣៧.៥ អង្សារសេឡើងទៅ។

ក្នុងពេលដែលថៃកំពុងផ្ទុះខ្លាំង ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធាន​គណៈកម្មការចំពោះកិច្ចចាក់​វ៉ាក់សាំង​កូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើក​យក​របាយការណ៍​របស់អង្គការសុខ​ភាពពិភព​លោក ចុះថ្ងៃទី ២០ ខែកក្កដា មក​បញ្ជាក់​ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ប្រទេស ​ដែលមានឆ្លងវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា និង អាល់ហ្វា រួមមាន កម្ពុជា ភូមា ឡាវ ប្រទេស​ដែលមាន​ឆ្លងប្រភេទ ដែលតា  អាល់ហ្វា និង បែលតា រួមមានវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ចំណែកប្រទេសដែលឆ្លង ៤ ប្រភេទ ដែលតា  អាល់ហ្វា បែលតា និង ហ្គាម៉ា រួមមាន​ប្រទេសថៃ ហ្វីលីពីន សិង្ហបុរី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖กรมการแพทย์

ចុចអាន៖ក្រៅពីកម្ពុជា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងពេញអាស៊ាន ប្រទេសខ្លះមានដល់ទៅ៤ប្រភេទ

ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង​ Delta

ចុចអាន៖រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម