Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រើវិធីសាស្រ្តថ្មី ដើម្បីព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំ

បានផុស

នៅ

រាជបណ្ឌិត្យសភា Chulabhorn (CRA) និងមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន បានរួមគ្នាបង្កើតថ្នាំ Favipiravir ជាទម្រង់សារធាតុរាវ ដើម្បីបន្ថែមជម្រើសលើការព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំ។

Glenmark Pharma drops price of Covid-19 drug Favipiravir to Rs 75/tablet |  Latest News India - Hindustan Times

លោក Nithi Mahanonda អគ្គលេខាធិការ CRA និងជានាយកមន្ទីរពេទ្យ Chulabhorn Memorial បាននិយាយថា បណ្ឌិត្យសភានិងមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន និងក្រុមហ៊ុន Medica Innova បានសហការគ្នា បង្កើតថ្នាំទឹកស៊ីរ៉ូ Favipiravir ដើម្បីព្យាបាលអ្នកជំងឺកូវីដ ដែលពិបាកលេបថ្នាំគ្រាប់ ដូចជាកុមារ មនុស្សមានជំងឺរលាកបំពង់កនិងមនុស្សចាស់ជាដើម។

ថ្នាំ Favipiravir ត្រូវបានគេប្រើប្រាស់ជាទូទៅ ដើម្បីព្យាបាលជំងឺផ្តាសាយ ប៉ុន្តែការសិក្សាបានបង្ហាញថា វាក៏អាចជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដំណាក់កាលដំបូងផងដែរ។

លោក Nithi Mahanonda អគ្គលេខាធិការ រាជបណ្ឌិត្យសភា Chulabhorn និងជានាយកមន្ទីរពេទ្យ Chulabhorn Memorial

ការអភិវឌ្ឍថ្នាំទឹកស៊ីរ៉ូ Favipiravir នេះ គឺជាគំនិតផ្តួចផ្តើមរបស់ព្រះនាង Chulabhorn Krom Phra Srisavangavadhana។

លោកវេជ្ជបណ្ឌិត Nithi ពន្យល់ថា ថ្នាំទឹកស៊ីរ៉ូនេះ គ្មានជាតិស្ករទេ។ សារធាតុផ្សំសំខាន់ៗសម្រាប់ផលិតថ្នាំនេះ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងបានឆ្លងកាត់ដំណើរការត្រួតពិនិត្យការផលិត ដែលបំពេញតាមស្តង់ដារផលិតអន្តរជាតិ។

ថ្នាំទឹកស៊ីរ៉ូនេះ បានផលិតដាក់ក្នុងដបមានពីរទំហំគឺ ៨០០មីលីក្រាមក្នុង៦០មីលីលីត្រ និង ១៨០០មីលីក្រាមក្នុង១៣៥មីលីលីត្រ។ អ្នកជំងឺត្រូវបានណែនាំឲ្យប្រើថ្នាំនេះ មុនពេលញ៉ាំអាហារ ពីរដងក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វៀតណាម គ្រោងប្រើប្រាស់ថ្នាំចាក់មួយប្រភេទ សម្រាប់ព្យាបាល កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម