ព័ត៌មានជាតិ
ពលករខ្មែរ លួចឆ្លងដែនចេញពីប្រទេសថៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពលករខ្មែរចំនួន១០នាក់ ដែលក្នុងនោះមានក្មេងតូចៗផងនោះ ត្រូវបានកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ឃាត់ដើម្បីបញ្ជូនទៅឲ្យភាគីថៃវិញ ខណៈដែលពួកគេបានលបឆ្លងដែនចេញពីទឹកដីថៃ ស្របពេលថៃកំពុងផ្ទុះកូវីដបម្លែងខ្លួនកំពុងវាយលុកខ្លាំង។
កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកទ្វារអន្តរជាតិភ្នំដី គីឡូ១៣ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បានដឹកនាំកម្លាំងចំនួន៥ នាក់ និងបានសហការណ៍ជាមួយវរសេនាតូច៥៣៣ ប៉ូលីសរៈ៨១៧ កម្លាំងអធិការស្រុកសំពៅលូន បានចុះអន្តរាគមន៍ ពលករលួចឆ្លងដែនចូលមក កម្ពុជាត្រូវកម្លាំងឈរជើង ចំណុចជំនោជាយដែន ព័ទ្ធចាប់បាននៅចំណុចបូរីជាយដែន ពេលនេះកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់កងកម្លាំង ពលករទាំង៧នាក់មានទីលំនៅ ភូមិគីឡូ១៣ ដោយបានទាក់ទងទៅ លោក វរសេនីយ៍ត្រី សូ រ៉ាត់ មេបញ្ជាការកងរយ១៣០៥ ឲ្យមកទទួលពលករខ្មែរទៅទឹកដីថៃវិញ
ពលករចំនួន ៧នាក់ ប្រុស ៥នាក់-ស្រី ២នាក់
១.ឈ្មោះ ព្រឹម សូ ភេទប្រុស អាយុ២៦ឆ្នាំ
២,.ឈ្មោះ ឈួន ចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ
៣.ឈ្មោះ ផន បុល ភេទប្រុស អាយុ១៥ឆ្នាំ
៤.ឈ្មោះ វ៉ាន់ សូរីយា ភេទប្រុស អាយុ ១៧ឆ្នាំ
៥.ឈ្មោះ វ៉ាន់ ឡេង ភេទស្រី អាយុ៣៤ឆ្នាំ
៦.ឈ្មោះ វ៉ាន់ លីន ភេទស្រី អាយុ៣១ឆ្នាំ
៧.ឈ្មោះ ឈុំ ចាន់ថន ភេទប្រុស អាយុ ៥ឆ្នាំ ។
ដោយឡែកនៅចំណុចភូមិសាស្ត្រ គីឡូ៩ កាលពីវេលាម៉ោង ០៤និង៣០ នាទីល្ងាច ក៏មានពលករបម្រុងលួចឆ្លងដែនមកកម្ពុជា ត្រូវបានកងកម្លាំង ឈរជើង កងវរសេនាតូចលេខ១ ប៉ូលិសវរ ៨១៧ កម្លាំងសឹករងស្រុកសំពៅលូន ហាមឃាត់មិនឲ្យចូលមកកម្ពុជា និងបានទាក់ទងទៅ លោក វរសេនីយ៍ត្រី សូ រ៉ាត់ មេបញ្ជាការកងរយ១៣០៥ ឲ្យមកទទួលពលករខ្មែរទៅទឹកដីថៃវិញដែរ ដោយពលករទាំងនោះមានចំនួន៣ នាក់
១. ឈ្មោះ បេន បុល អាយុ២៧ ភេទប្រុស នៅភូមិអូ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
២. ឈ្មោះ ចាន់ សំអាន់ អាយុ៤០ ភេទប្រុស នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាម
៣. ហ៊ិន សុនិន ភេទស្រី អាយុ៣១ នៅភូមិអូ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់