KPT+
ស្ត្រីដ៏អស្ចារ្យលើលោក មានហ្សែនមិនចេះឈឺចាប់
អ្នកស្រី Jo Cameron អាចដឹងថាស្បែកគាត់ឆេះរលាក តាមរយៈធុំក្លិនឈ្ងៀមប៉ុណ្ណោះ ប៉ុន្តែបែរជាគ្មានការឈឺចាប់បន្តិច។ ជាធម្មតា ស្រ្តីចំណាស់ជនជាតិស្កុតឡែនរូបនេះ តែងប្រហែសធ្វើឲ្យដៃខ្លួនឯងរលាកដោយអចេតនា ព្រោះតែគ្មានដឹងការឈឺ ហើយករណីនេះ ត្រូវគេជឿថា លោកស្រីមានបម្រែបម្រួលហ្សែនកម្រមួយ ធ្វើគ្មានអារម្មណ៍ឈឺចាប់នោះឡើយ។

តាមសារព័ត៌មាន BBC របស់អង់គ្លេស បានឲ្យដឹងថា អ្នកស្រី Cameron ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ២នាក់ ប៉ុណ្ណោះលើផែនដី មានបម្រែបម្រួលហ្សែនយ៉ាងកម្របំផុត។ មានន័យថា អ្នកស្រីស្ទើរតែគ្មានអារម្មណ៍ឈឺចាប់ និងមិនដែលមានអារម្មណ៍ព្រួយបារម្ភ ឬខ្លាចនោះទេ។
អ្វីចម្លែកនោះ Jo Cameron ពុំបានដឹងនោះទេ រហូតដល់អាយុ ៦៥ឆ្នាំ ទើបដឹងថាខ្លួនមានភាពខុសប្លែកយ៉ាងកម្រ។ អ្វីបានប្រាប់ទៅនាងឲ្យដឹងពីភាពចម្លែកនោះគឺ នៅក្រោយពេលអ្នកស្រីឆ្លងកាត់ការវះកាត់ក្នុងស្ថានភាពធ្ងន់ធ្ងរ តែនាងពុំត្រូវការថ្នាំបំបាត់ការឈឺចាប់ ហើយនោះក៏បានធ្វើឲ្យគ្រូពេទ្យភ្ញាក់ផ្អើលផងដែរ។

ក្រោយពីជួបរឿងខាងលើនេះ គ្រូពេទ្យឯកទេសខាងថ្នាំសណ្ដុំ លោកវេជ្ជបណ្ឌិត Devjit Srivastava បានបញ្ជូនអ្នកស្រី Cameron ទៅក្រុមគ្រូពេទ្យជំនាញខាងហ្សែនណេទិក នៅសាកលវិទ្យាល័យ College London និងសាកលវិទ្យាល័យ Oxford។ ក្រោយពីធ្វើតេស្ត បានបង្ហាញថា អ្នកស្រីពិតជាមានហ្សែនកម្រ មានន័យថានាងគ្មានអារម្មណ៍ឈឺចាប់ដូចមនុស្សធម្មតាទេ។
ចំពោះករណី ក្រុមអ្នកស្រាវជ្រាវកំពុងចាប់អារម្មណ៍លើអ្នកស្រី Cameron សម្រាប់សិក្សាផ្នែកវេជ្ជសាស្រ្ត ពាក់ព័ន្ធហ្សែនអ្នកស្រី អាចជួយដល់ករណីមនុស្សរងគ្រោះមួយចំនួនបានដែរឬយ៉ាងណា? ក្រុមអ្នកស្រាវជ្រាវ ជឿថា អាចនឹងមានមនុស្សជាច្រើនទៀត ដែលមានដូចករណីបែបនេះ។

ផ្ទុយពីករណីនេះ វេជ្ជបណ្ឌិត Devjit Srivastava ក៏លើកឡើងថា “អ្នកជំងឺម្នាក់ ក្នុងចំណោមពីរនាក់ នៅតែជួបបញ្ហាឈឺចុកចាប់ខ្លាំង ក្រោយវះកាត់ បើទោះបីទទួលបានថ្នាំបំបាត់ការឈឺចុកចាប់ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ក៏ដោយ។
លោកបន្តថា ៖ «ករណីពាក់ព័ន្ធនឹងហ្សែនខាងលើ អាចប្រើដើម្បីសិក្សា ឆ្ពោះទៅរកវិធីបំបាត់ការឈឺចាប់ក្រោយវះកាត់ និងអាចជួយឲ្យរបួសឆាប់ជាសះស្បើយ។ យើងក៏សង្ឃឹមថានឹងអាចជួយអ្នកជំងឺ ប្រមាណ ៣៣០លាននាក់ ដែលត្រូវការព្យាបាលដោយវះកាត់ទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ»៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្ត្រីឆ្លាតជាងគេក្នុងលោក ជាមួយកម្រិត IQ 190
ចុចអាន រឿង ៦ យ៉ាងអ្នកប្រហែលមិនធ្លាប់ឮអំពីម្តាយមហាសេដ្ឋី Elon Musk

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?