Connect with us

កីឡា

ចាន់ រតនា ចាត់ទុកថា​ជា ការ​ល្អ​វិញ ដែល​ពេល​នេះ Roni ប្រកួតមួយ​ដៃគូថ្មី

បានផុស

នៅ

កាល​ពី​ខែ​មុន​ ទាំង​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា និង ឥណ្ឌូណេស៊ី​បាន​ចាប់​អារម្មណ៍​នឹង​​អ្នក​​លេង​​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាស​ចង់​ជួប​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នៅ​លើ​ឆាក​សង្វៀន​ពិភព​លោក​ ONE Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ​គឺ Eko Roni ចង់សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​២​​រូប​​គឺ​ Abro Fernandes និង​ Rudy Agustian បាន​ចាញ់​ក្រោម​កណ្តាប់​ដៃ​របស់​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ក្នុង​ទឹក​ទី​២​ដូច​គ្នា។

បន្ទាប់​មក ចាន់ រតនា ​បាន​ឆ្លើយ​តបទទួល​យក​​​ដោយ​មាន​កម្លាំង​ចិត្ត និង​ជឿ​ជាក់​ថែម​ទៀត​ផង ប្រសិន​បើ ONE ពិត​ជា​រៀប​ចំ​ឲ្យជួប​គ្នា​លើ​សង្វៀន​ដូច​ការ​ចង់​បាន​របស់​កីឡាករ​ឥណ្ឌូណេស៊ី​មែន។

ទោះ​បី​ជា​យ៉ាង​ណា ដោយ​សារ​ស្ថានភាព​កូវីដ-១៩​មិន​អំណោយ​ផល​ទាន់​ពេល​វេលា​បាន ពេល​នេះ Eko Roni Saputra ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​ឲ្យ​ប្រកួត​ជា​មួយ​កីឡាករ​ចិន Liu Peng Shuai នា​ថ្ងៃ​សុក្រ ទី​១៣ ខែ​សីហា​ខាង​មុខ​នេះ​ហើយ​នៅក្នុង​ព្រឹត្តិការណ៍ ONE: BATTLEGROUND II នៅ​ប្រទេស​សិង្ហបុរី។

បន្ទាប់​ពី​ដឹង​ដំណឹង​ថា Roni ជួប​ដៃ​គូ​ថ្មី អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា អាយុ​៣៥​ឆ្នាំបាន​ចាត់​ទុក​ថា​ប្រការ​ល្អ​​ម្យ៉ាង​ដែរ។

ចាន់ រតនា ​បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា ល្អ​ដែរ នៅ​ពេល​ Roni បាន​ប្រកួត​ជា​មួយ​ដៃ​គូ​ថ្មី។ ពី​ព្រោះ​វា​បាន​ផ្តល់​ពេល​វេលា​ឲ្យ​ខ្ញុំ​បាន​យូរ​ក្នុង​ការ​ត្រៀម​ខ្លួន។ ចាប់​តាំង​ពី​បាន​ដឹង​ពី​ការ​ចង់​ជួប​របស់​គាត់មក ខ្ញុំ​បាន​ហ្វឹក​ហាត់​ជា​ប្រចាំ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត»។

«រហូត​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​​ហ្វឹក​ហាត់ ហើយ​ហ្វឹក​ហាត់​បន្ត​ទៀត ពី​ព្រោះ​ខ្ញុំ​គិត​ថា នៅ​ពេល​ខាង​មុខ​នេះ​អាច​បាន​ប្រកួត​ជា​មួយ​ Roni មិន​ខាន។ ជា​ពិសេស​ទៀត​នោះ ជា​ឱកាស​ដែល​ខ្ញុំ​អាច​ស្វែង​យល់​ពី​​ក្បាច់​វ៉ៃ​របស់​គាត់​បាន​ច្រើន។ នៅ​ពេល​គាត់​ឡើង​ប្រកួត ខ្ញុំ​នឹង​តាម​ដាន​មើល​ពី​ចំណុច​ខ្លាំង និង​ខ្សោយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៥ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម