Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានសិទ្ធិនាំចូលវ៉ាក់សាំង Pfizer និងModerna ពីអាមេរិក

បានផុស

នៅ

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានការអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំង Pfizer និង Moderna ពីសហ​រដ្ឋអាមេរិក សម្រាប់អ្នកដែលមានលទ្ធភាពចាក់វ៉ាក់សាំងទាំងនេះ ដោយតម្រូវឱ្យមានការចំណាយប្រាក់។

នេះបើយោងតាមទំព័រហ្វេសបុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយដកស្រង់ប្រភពពីក្រុមក្នុង Telegram ឈ្មោះ AEMC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងថា “ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លង​រាល​ដាល នៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យគ្រឹះស្ថានអាហរ័ណ និហរ័ណឱសថ​អាចធ្វើការស្នើសុំ​នាំចូលវ៉ាក់សាំងកូវីដ-១៩​ ដែលត្រូវបានទទួលស្គាល់​ដោយអង្គការសុខភាពពិភពលោក​ដើម្បី​ចែកចាយ​ចាក់តាមទីកន្លែងផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិការឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៤៥ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម