Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO​ អំពាវ​នាវ​យ៉ាង​ខ្លាំង​ឲ្យ​ផ្អាក​ការ​ចាក់វ៉ាក់​សាំង​បង្ការ​កូវីដ​ដូស​ទី​៣សិន

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក​កំពុង​អំពាវ​នាវ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ដូស​ទី​៣​រហូត​ដល់​ដាច់​ខែ​កញ្ញាសិន។ នេះ​ជា​ការលើក​ឡើង​របស់​លោកអគ្គលេខាធិការ Tedros​ Adhanom​ Ghebreyesus​ នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​សីហា។

ការ​អំពាវ​នាវ​​​ឲ្យ​ផ្អាក​ចាក់​វ៉ាក់សាំង​បន្ថែម​ដូស​ទី​៣​គឺខ្លាំង​បំផុត​ពី​អង្គការ​សហ​ប្រជា​ជាតិ ដោយ​សារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ។

លោក Tedros មាន​ប្រសាសន៍​ថា ការ​អំពាវ​នាវ​​នេះ​គឺ​ដើម្បី​​ឲ្យ​ប្រជា​ជន​នៃ​ប្រទេស​នីមួយ​ៗ​យ៉ាង​ហោច​ណាស់​ក៏​ចាក់​វ៉ាក់សាំង​បាន​១០​%​។

លោកអគ្គលេខាធិការ Tedros Adhanom Ghebreyesus
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ខ្ញុំ​យល់​ពី​កង្វល់​របស់​រដ្ឋាភិបាល​ទាំង​អស់​ដើម្បី​ការពារប្រជា​ជន​របស់​ខ្លួន​ពី​វីរុស​បំប្លែង​ខ្លួន Delta។ ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​បាន​នូវ​​ប្រទេស​ទាំង​ឡាយ​ដែល​បាន​ប្រើ​ប្រាស់​ច្រើន​បំផុត​នៃ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ជាសកល​កំពុង​ប្រើ​កាន់​តែ​ច្រើន​នោះ​ទេ»។​

កាល​ពី​សប្តាហ៍មុន លោកប្រធានាធិបតីអ៉ីស្រាអែល Isaac Herzog បាន​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដូស​ទី​៣ ​ដែល​ជា​ការ​ចាប់​ផ្តើម​យុទ្ធនាការណ៍​ចាក់ដូស​បន្ថែម ឬ​ហៅ​ថា ដូស​ទី​៣​ដល់​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ជាង​៦០​ឆ្នាំ​ដែល​ជា​ផ្នែក​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីទប់​ស្កាត់​ការ​រាល​ឆ្លង​​យ៉ាង​លឿន​របស់​វីរុស​បំប្លែង​ខ្លួន​ Delta នៅ​ក្នុង​ប្រទេស។

សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​កក្កដា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​វ៉ាក់សាំង Pfizer និង BioNTech ដើម្បី​ទិញ​២០០​លាន​ដូស​បន្ថែម​ទៀត​​សម្រាប់ចាក់​ដល់​កុមារក៏​ដូច​ជា​ការ​ចាក់​បន្ថែម​ដូស​ទី​៣។

លោក​ស្រី Katherine O’Brien នាយកផ្នែក​វ៉ាក់សាំង​បង្ការ និង​ជីវសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖«យើង​ត្រូវ​ការ​ជំនួស​វិញ​ដោយ​ផ្តោត​សំខាន់​លើ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត ដែល​ប្រឈម​ហានិភ័យ​នៃ​ការ​ឈឺ​ធ្ងន់​​ និង​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត ឲ្យ​បាន​ចាក់​ដូស​ទី​១ និង​ដូស​ទី​២»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទី មុន

Pathum United មាន​កម្លាំង​បរទេស១០​នាក់​មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃស្អែក

ព័ត៌មានជាតិ១១ នាទី មុន

មន្ត្រីទូត ថា កត្តាសន្តិភាព បានផ្ដល់ទំនុកចិត្តដល់ទេសចរអង់គ្លេសមកកម្ពុជាច្រើនជាងមុន

ព័ត៌មានជាតិ១៦ នាទី មុន

លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា

ជីវិតកម្សាន្ដ១៨ នាទី មុន

Lee Jong Suk បង្ហាញមុខគាំទ្រមិត្តស្រី លុប​ពាក្យ​ចចាម​អារ៉ាមប្រេះឆាស្នេហា

ព័ត៌មានជាតិ១៩ នាទី មុន

ព្រះមហាក្សត្រ អំពាវនាវប្រជារាស្រ្តខ្មែររួបរួមគ្នាថែរក្សាប្រទេសជាតិ​ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម