Connect with us

ព័ត៌មានជាតិ

ទូតអង់គ្លេសប្រចាំ​កម្ពុជា​៖យើងមាន​​សេចក្ដីសោមនស្សរីករាយបានធ្វើជាដៃគូជាមួយកម្ពុជា ដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំង

បានផុស

នៅ

ឯកអគ្គរាជទូតអង់គ្លេស​ប្រចាំ​កម្ពុជា​លោ​កស្រី Tina Redshaw បាន​​បង្ហាញអារម្មណ៍រីករា​​យ​ ដែល​វ៉ាក់​សាំង AstraZeneca ចំនួន ៤១៥,០០០ ដូស ដែល​ជាជំនួយរបស់​ប្រទតេស​អង់គ្លេស​នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជានៅថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេស Tina Redshaw មានប្រសាសន៍ថា វ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់រួចទៅហើយ។ វាគឺជាវិធីល្អបំផុតដើម្បីការពារមនុស្សពីកូរូ៉ណាវីរុសក្នុងរយៈពេលវែង។

លោកស្រី មានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍រំភើប ក្នុងការទទួលស្វាគមន៍វ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដូស ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជានៅថ្ងៃនេះ។ វ៉ាក់សាំងគឺជាផ្លូវចេញពីជំងឺរាតត្បាតនេះសម្រាប់យើង។ ពួកយើងនៅដោះស្រាយបញ្ហានេះជាមួយគ្នា។”

ឯកអគ្គរាជទូតចក្រភពអង់គ្លេស មានប្រសាសន៍ថា លោកស្រីមានសេចក្ដីសោមនស្សរីករាយដែលបានធ្វើជាដៃគូជាមួយប្រទេសកម្ពុជាដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំង និងការពារប្រជាជនកម្ពុជាពីជំងឺ កូវីដ-១៩ ឱ្យបានកាន់តែច្រើន។

លោកស្រីមានប្រសាសន៍ថា៖ “កម្មវិធីចាក់វ៉ាក់សាំងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចស្ដារជីវភាពរស់នៅល្អប្រសើរឡើងវិញ។ គ្មានអ្នកណាម្នាក់នឹងមានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាព។”

នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លានដូស។ ហើយចំនួនដូសដំបូងសម្រាប់ការបរិច្ចាគនេះក៏បានរៀបចំរួចរាល់។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។

ចក្រភពអង់គ្លេសកំពុងបរិច្ចាគវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដែលផលិតដោយ  Oxford Biomedica នៅ Oxford និងវេចខ្ចប់នៅ Wrexham North Wales។

គួររំលឹកថា លោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេស Tina Redshaw បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អំពីការបរិច្ចាគវ៉ាក់សាំង Oxford AstraZeneca របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ដល់ប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម