ព័ត៌មានជាតិ
ខេត្តកណ្តាលចាប់ផ្តើមដំណើរព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយស្ម័គ្រចិត្តតាមផ្ទះ
ភ្នំពេញ៖ខេត្តកណ្តាលបានចាប់ផ្តើមដំណើរព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយស្ម័គ្រចិត្តតាមផ្ទះបន្ទាប់ពីមានការអនុញ្ញាតជាផ្លូវការពីក្រសួងសុខាភិបាលរួចមក។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថារដ្ឋបាលខេត្តកណ្តាល បានទទួលគោលការណ៍អនុញ្ញាតឱ្យធ្វើការអនុវត្ត ការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយស្ម័គ្រចិត្តតាមផ្ទះ។ ដូចនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងមូលដ្ឋានខេត្តកណ្តាល មានករណីឆ្លងមេរោគកូវីដ-១៩ និង តម្រូវការពិគ្រោះយោបល់ពាក់ព័ន្ធនឹងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដោយស្ម័គ្រចិត្តនៅតាមផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទជាមួយអាជ្ញាធរបាន។
តាមរយៈសេចក្ដីជូនដំណឹងស្តីពីការបង្កើតលេខទូរស័ព្ទពិរសស ប្រចាំការ២៤ម៉ោង តាមបណ្តាក្រុងស្រុក ដើម្បីគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺតូចីដ-១៩ កម្រិតស្រាល ដោយស្ម័គ្រចិត្តតាមផ្ទះ ព្រមទាំងទីតាំងបិទខ្ទប់ចត្តាឡីស័កដោយសារជំងឺកូវដ-១៩ លោកអភិបាលខេត្តបានបន្តថា ចំពោះប្រជាពលរដ្ឋដែលត្រូវទៅទទួលការពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូដែ-១៩ កម្រិតស្រាល ដោយស្ម័គ្រចិត្តតាមផ្ទះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចមានចែងក្នុងឯកសារឧបសម្ព័ន្ធប្រកាសលេខ ២៩៦ សខល ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការ ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវឹង-១៩ នៅតាមផ្ទះ និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
លោកអភិបាលខេត្តបានបន្តទៀតថា ក្នុងករណី អនុវត្តផ្ទុយពីការណែនាំក៏ដូចជាគោលការណ៍នានា របស់ក្រសួង ស្ថាប័ន អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ចំពោះការមិនគោរពតាមការណែនាំ និងអាចឈានដល់ ការអនុវត្តច្បាប់ចំពោះបុគ្គល ដែលប្រព្រឹត្តិល្មើសធ្ងន់ធ្ងរ ដល់កិច្ចខិតខំទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាល ជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មេត្តាជ្រាបជាព័ត៌មាន និងចូលរួម សហការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្រសួងសុខាភិបាលបានពង្រីកវិសាលភាពការព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នៅតាមផ្ទះនៅទូទាំងប្រទេសដើម្បីជួយសម្រួលបន្ទុកនៅតាមមន្ទីរពេទ្យ ខណៈបច្ចុប្បន្នកំពុងដំណើរការនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល។
ក្រសួងបានណែនាំដល់អភិបាលនៃគណៈអភិបាលខេត្តត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្របដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ ស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ