KPT+
សាកវិធីទាំងនេះ ជួយស្បែកមានជាតិខូឡាជែនឡើងវិញ
ពិតណាស់ ខូឡាជែនជួយទ្រទ្រង់ស្បែក ដោយផ្ដល់ភាពរឹងមាំ និងភាពយឺត ព្រមទាំងជួយកាត់បន្ថយភាពចាស់ថែមទៀតផង។ ដូចនេះហើយ ការបំពេញជាតិខូឡាជែននៃស្បែកគឺជារឿងចាំបាច់មួយដែលស្រីៗគ្នាយើងមិនគួរមើលរំលងឡើយ។
១. ម៉ាស្សាមុខ

ការម៉ាស្សាស្បែកអាចជំរុញការអភិវឌ្ឍខូឡាជែន និងបង្កើនការចងចាំសាច់ដុំ។ បន្ថែមពីនេះ វាក៏ជួយរក្សាភាពតឹងណែននៃស្បែក ព្រមទាំងផ្ដល់អុកស៊ីសែនច្រើនឆ្លងកាត់ស្បែករបស់យើង។
២. គ្រីមខូឡាជែន

គ្រីមខូឡាជែន អាចជួយបង្កើនជាតិខូឡាជែននៃស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ វាក៏ជួយផ្ដល់សំណើមដល់ស្បែក ព្រមទាំងជួយឲ្យស្បែកមានភាពទន់ល្មើយ និងកាត់បន្ថយភាពជ្រីវជ្រួញនៃស្បែកបានយ៉ាងល្អប្រសើរ។
៣. គ្រីមវីតាមីនC

ពិតណាស់ វីតាមីនC មិនត្រឹមតែអាចជួយអភិវឌ្ឍជាតិខូឡាជែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាជាតិខូឡាជែននៃស្បែក ព្រមទាំងធ្វើឲ្យស្បែក និងសក់មានសុខភាពល្អថែមទៀតផង។
៤. របបអាហារត្រឹមត្រូវ

ស្រីៗយើង គប្បីជៀសវាងការញ៉ាំស្ករច្រើនជ្រុល ពីព្រោះស្ករអាចបង្កើនកម្រិតអាំងស៊ុយលីន ដែលអាចបណ្ដាលឲ្យមានការរលាក។ កត្តានេះនឹងធ្វើឲ្យជាតិខូឡាជែន និងភាពយឺតនៃស្បែកត្រូវបានបាត់បង់។
៥. រក្សាសំណើម

បន្ថែមពីនេះ ការរក្សាសំណើម និងជាតិទឹកនៃស្បែក អាចជួយការពារស្បែកពីស្នាមជ្រីវជ្រួញដ៏គួរឲ្យស្អប់ខ្ពើម។ ជាក់ស្ដែង ជាតិខូឡាជែនអាចចងភ្ជាប់ជាមួយនឹងទឹក ព្រមទាំងជះឥទ្ធិពលដល់ស្បែក ដែលធ្វើឲ្យកម្រិតជាតិសំណើមនៃស្បែកត្រូវបានការពារយ៉ាងល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ