ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម ត្រៀមចាក់ដូសទី ៣ ដល់អ្នកមានហានិភ័យខ្ពស់ ក្រោយចាក់ដូសទី ២ ហើយរយៈពេល ៣ ខែ
ប្រទេសអារ៉ាប់រួមនិយាយថា ខ្លួននឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ ដល់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញ ២ ដូសហើយ ។
រដ្ឋាភិបាលអារ៉ាប់រួមបាននិយាយកាលពីថ្ងៃពុធថា ការចាក់ដូសជំរុញ ឬដូសទី ៣ នេះនឹងធ្វើឡើងសម្រាប់ប្រជាជនដែលបានចាក់ដូសទី ២ រយៈពេល ៦ ខែមុន និងរយៈពេល ៣ ខែសម្រាប់អ្នកដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ ។
ទន្ទឹមនោះ ប្រទេសនេះក៏បានចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាជនដែលបានចាក់វ៉ាក់សាំងចិន Sinopharm ចំនួន ២ ដូសផងដែរ ។
បន្ថែមពីនេះ មន្រ្តីក៏បាននិយាយដែរថា យុទ្ធនាការចាក់ដូសទី ៣ នេះ នឹងត្រូវបានពង្រីកដល់បុគ្គលដែលបានចាក់វ៉ាក់សាំង Pfizer និង AstraZeneca ផងដែរ ។
រដ្ឋាភិបាលអារ៉ាប់រួមនិយាយថា ប្រជាជនជិត ៨០ ភាគរយនៅក្នុងប្រទេស បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ប៉ុន្តែចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅតែខ្ពស់ប្រហែល ១,៥០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសអ្នកមានមួយនេះក៏យកវ៉ាក់សាំងចិនចាក់ដល់កុមារដែរ ក្រោយល្បីមានប្រសិទ្ធភាពខ្លាំងក្លា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង