ព័ត៌មានជាតិ
អាជ្ញាធរខេត្តច័ន្ទបុរី ត្រៀមទីតាំង៣កន្លែងសម្រាប់ពលករខ្មែរស្នាក់នៅ ខណៈព្រំដែនកម្ពុជាត្រូវបានបិទខ្ទប់
លោក សុធី ថងយ៉ែម អភិបាលខេត្តច័ន្ទបុរី បានអញ្ជើញចុះពិនិត្យផ្ទាល់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ទៅលើទីតាំងក្បែរខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដើម្បីរកកន្លែងសម្រាប់ឲ្យពលករខ្មែរដែលបម្រុងឆ្លងដែនចូលមកកម្ពុជាស្នាក់នៅជាបណ្តោះអាសន្ន។
បច្ចុប្បន្នគឺមានទីតាំង២កន្លែងហើយដែលបាននឹងកំពុងដាក់ឲ្យពលករខ្មែរស្នាក់នៅជាង១០០នាក់ ដោយទីតាំងទី១ ក្បែរកងរយលេខ១១៤ ក្នុងភូមិបានតារឿង ឃុំប៉ាដុង ស្រុកសយដាវ និងទីតាំងទី២គឺ ក្បែរកងរយលេខ១១៥ ក្នុងភូមិបានពោងកៅ ឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ។
ថ្មីៗនេះអាជ្ញាធរខេត្តច័ន្ទបុរី បានកំណត់យកទីតាំង១កន្លែងទៀត ដែលជាទីតាំងទី៣ សម្រាប់ដាក់ពលករបន្ថែម ក្នុងខេត្តច័ន្ទបុរី គឺទីលានចំណតរថយន្តរបស់ក្រុមហ៊ុន ផៃរិនគ្រុប ដែលស្ថិតនៅក្បែរច្រកអន្តរជាតិបានផាកាត ព្រោះទីនោះអាចដាក់គ្រែបានប្រមាណជាង៥០គ្រែ។
នៅក្នុងដំណាក់កាលនៃការបិទខ្ទប់ព្រំដែននៃខេត្តដែលជាប់នឹងប្រទេសថៃ ចាប់ពីយប់ថ្ងៃទី២៩ ដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធរខេត្តច័ន្ទបុរី បានចាត់អោយមានអាហារ៣ពេល និងមានក្រុមគ្រូពេទ្យនៅពិនិត្យ តាមដានសុខភាពរបស់ពលករខ្មែរទាំងអស់នោះផង រហូតដល់ថ្ងៃដែលអាចវិលចូលទៅកាន់មាតុភូមិរបស់ខ្លួនវិញបាន៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ