ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ផ្តល់កន្លែងសុវត្ថិភាពដល់ពលរដ្ឋហុងកុងនៅអាមេរិក
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានផ្តល់ការស្នាក់នៅដោយសុវត្ថិភាពដល់ប្រជាជនហុងកុងដែលស្ថិតនៅអាមេរិក ដោយអនុញ្ញាតឲ្យមនុស្សរាប់ពាន់នាក់បន្តស្នាក់នៅជាការឆ្លើយតបទៅនឹងការបង្ក្រាបរបស់ចិន។
លោក បៃដិន បានដឹកនាំក្រសួងសន្តិសុខមាតុភូមិដើម្បីអនុវត្តការពន្យាពេលនៃការដកចេញរហូតដល់១៨ខែសម្រាប់ប្រជាជនហុងកុងដែលស្ថិតនៅអាមេរិកបច្ចុប្បន្នដោយលើកឡើងពីហេតុផលគោលនយោបាយការបរទេសយកអាសារ។

លោក បៃដិន មានប្រសាសន៍ថា ៖«កាលពីឆ្នាំមុន ប្រទេសចិនបានបន្តវាយលុកទៅលើតំបន់ស្វ័យតហុងកុង ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ និងស្ថាប័នប្រជាធិបតេយ្យដែលនៅសេសសល់ ការដាក់កម្រិតសេរីភាពក្នុងការសិក្សា និងបង្ក្រាបលើសេរីភាពសារព័ត៌មាន»។
លោកថា ការផ្តល់ជម្រកសុវត្ថិភាពសម្រាប់ប្រជាជនហុងកុងធ្វើឲ្យផលប្រយោជន៍សហរដ្ឋអាមេរិកកាន់តែប្រសើរឡើងនៅក្នុងតំបន់។ អាមេរិកនឹងមិនរារែកឡើងដើម្បីផ្តល់ការគាំទ្រដល់ប្រជាជននៅហុងកុង។
យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋបាលម្នាក់ឲ្យដឹងថា គេមិនទាន់ដឹងច្បាស់ទេថាតើមនុស្សប៉ុន្មាននាក់ដែលចលនានឹងធ្វើឲ្យប៉ះពាល់ ប៉ុន្តែភាគច្រើននៃប្រជាជនហុងកុងនៅអាមេរិកបច្ចុប្បន្ននេះត្រូវបានគេរំពឹងថានឹងមានសិទ្ធិទទួលបាន។
សេតវិមានបាននិយាយថា ចំណាត់ការនេះគឺធ្វើឲ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀមស្ងាត់ឡើយ ដោយសារប្រទេសចិនបានបំពានសន្យារបស់ខ្លួនទៅលើហុងកុង និងសហគមន៍អន្តរជាតិ។
លោក Alejandro Mayorkas រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកបានឲ្យដឹងថា អ្នកមានសិទ្ធិទាំងនោះក៏អាចស្វែងរកសិទ្ធិធ្វើការងារបានដែរ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ