Connect with us

ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រី ៖ កម្ពុជា ក្រ តូចល្អិត តែចិត្តទូលាយ

បានផុស

នៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត សម្ដេច​តេជោ​ ដែល​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា កម្ពុជា បាន​ត្រៀម​អន្តរាគមន៍​ជួយ​ប្រទេស ទីម័រ ខាង​កើត លើការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍លើកឡើងថា កម្ពុជាបានត្រៀមខ្លួនក្នុងការ​ជួយដល់ប្រទេស ទីម័រ ខាងកើត លើការងារមួយចំនួន​ពាក់ព័ន្ធ​នឹងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​សម្ភារៈ​ពេទ្យ​។

សម្ដេច​នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជា មិនត្រឹមផ្ដល់ជំនួយប៉ុណ្ណឹងទេ តែបាន​ផ្ដល់​ជំនួយ​ជា​សាច់​ឈាម​តាមរយៈការបញ្ជួន​កម្លាំង​កងទ័ព​ទៅ​រក្សា​សន្តិសុខ​នៅ​តម​បណ្ដា​ប្រទេស​នានា ដែល​ករណី​នេះ ត្រូវ​បាន​សម្ដេច​តេជោ បញ្ជាក់​ថា កម្ពុជា ក្រ តូចល្អិត តែចិត្តទូលាយ ។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់ជំនួយម៉ាស និងសម្ភារៈពេទ្យ ដល់ប្រ​ទេស និងប្រជាជនឡាវ ដែលស្មើនឹងទឹកប្រាក់ជាង២លាន២សែនដុល្លារ ខណៈនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជួនជំនួយម៉ាស និងសម្ភារៈពេទ្យ ដល់ប្រទេស និងប្រជាជន មីយ៉ាន់​ម៉ា ដែលមានតម្លៃប្រហាក់​ប្រហែលគ្នាផងដែរ។

បើតាម​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា មកទល់ពេលនេះ កម្ពុជា បានដកស្តុក​បម្រុង​ជាង​១០ភាគរយ ចេញពីឃ្លាំង តែបានបញ្ជាឲ្យទិញបញ្ចូលក្នុងឃ្លាំងវិញ សម្រាប់​ជា​យុទ្ធសាស្ត្រ ក្នុងការ​ដោះ​ស្រាយ​បញ្ហា៕
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម