ព័ត៌មានជាតិ
អ្នកដំណើរផ្លូវអាកាស ៣៣ នាក់ រកឃើញមានវីរុសបំប្លែងខ្លួនដែលតា ពេលមកដល់ភ្នំពេញ
ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀតក្នុងរយៈពេលពីរថ្ងៃពីថ្ងៃ ៤ ដល់ ៥ សីហាឆ្នាំ២០២១។ ដោយឡែកអ្នកដំណើរតាមផ្លូវអាកាសចំនួន ៣៣ នាក់ ត្រូវបានរកឃើញវីរុសបំប្លែងខ្លួនថ្មីមានប្រភពមកពីឥណ្ឌា ពេលមកដល់រាជធានីភ្នំពេញ។

ក្នុងរបាយការណ៍របស់ក្រសួងបង្ហាញអត្តសញ្ញាណអ្នកដំណើរតាមផ្លូវអាកាសមានដូចតទៅ៖
នៅថ្ងៃ ០៤ សីហា ឆ្នាំ២០២១៖
-២៣ នាក់ លើអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីឆ្លងកាត់តាមសិង្ហបុរី មកដល់កម្ពុជាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
-០៣ នាក់ លើអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី១៩ខែកក្កដា ឆ្នាំ ២០២១
-០៤ នាក់ លើអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីឆ្លងកាត់តាមសិង្ហបុរី មកដល់កម្ពុជាថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១
-០១ នាក់ លើអ្នកដំណើរមកពីទីក្រុងឌូបៃសហព័ន្ធអារ៉ាប់រួម ឆ្លងកាត់តាមសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃ ៣០ កក្កដា ឆ្នាំ២០២១
នៅថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២១៖
-២ នាក់ លើអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី
គួរបញ្ជាក់ថា នៅថ្ងៃទី៤និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B, 1. 617-2 (Delta) ចំនួន ៦៧ ករណីបន្ថែមទៀត។ ក្នុងនោះនៅថ្ងៃទី៤ ខែសីហា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែ១នាក់(ប្រុស) និងនៅថ្ងៃទី៥ ខែសីហាលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ០២នាក់ ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន ៩នាក់ (ស្រី ៦នាក់)៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង