ព័ត៌មានជាតិ
ពលករមកពីថៃ មកស្រុកកំណើត ចម្លងកូវីដបំប្លែងខ្លួនមកម្តាយ
អាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីពលករខ្មែរម្នាក់មកពីថៃ បានចម្លងកូវីដបំប្លែងខ្លួនមកម្តាយនៅឯស្រុកកំណើត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្រោយរាយការណ៍ករណីរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀតក្នុងរយៈពេលពីរថ្ងៃពីថ្ងៃ ៤ ដល់ ៥ សីហាឆ្នាំ២០២១។
ជនរងគ្រោះជាម្តាយដែលឆ្លងកូវីដបំប្លែងខ្លួនពីកូនជាពលករមកពីថៃ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ពីថ្ងៃ ៤ ដល់ ៥ សីហាឆ្នាំ២០២១ កម្ពជាបន្តរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀត មានពាក់ព័ន្ធពលករ អាជីវករ អ្នកដំណើរតាមផ្លូវអាកាសពីក្រៅប្រទេស និងការឆ្លងរាលដាលក្នុងសហគមន៍។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តជាប់ព្រំដែនថៃ ដែលរួមមានខេត្តកោះកុង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហាររួមទាំងខេត្តសៀមរាប រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ កក្កដារហូតដល់ថ្ងៃទី១២ សីហា។ ការសម្រេចបិទខ្ទប់ជាបន្ទាន់នេះ គឺដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩បំប្លែងថ្មីដែលតាចូលទៅក្នុងសហគមន៍ បន្ទាប់ពីមានការកើនឡើងចំនួនអ្នកឆ្លងមេរោគកូវីដ១៩បំប្លែងថ្មីដែលតាជាបន្តបន្ទាប់។
មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីដែលតាឡើងដល់ចំនួន ៣២៧នាក់ ក្នុងនោះរកឃើញក្នុងអំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ ថ្ងៃទី២២កក្កដា និងថ្ងៃទី២៥កក្កដាមានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ ថ្ងៃទី០១សីហា៦៧នាក់ថ្ងៃទី៣សីហា ៣៦នាក់ ថ្ងៃទី៤សីហា៣២នាក់ និងថ្ងៃទី៥សីហាចំនួន៣៥នាក់។
វីរុសបំប្លែងខ្លួនដែលតាដែលមានប្រភពមកពីប្រទេសឥណ្ឌានេះ បានកំពុងបន្តវាយលុកចូលក្នុងសហគមន៍ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តជាប់ព្រំដែនថៃ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង