ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ បទល្មើសគ្រឿងញៀនថយចុះតិចតួច
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បទល្មើសគ្រឿងញៀនបានថយចុះបន្តិចបន្តួច ដោយសារតែក្រុមឧក្រិដ្ឋជន នៅតែឆ្លៀតឱកាសលួចកែច្នៃ ផលិត និងនាំចូលសារធាតុញៀន អាភៀន ពីបណ្ដាប្រទេសជុំវិញ ពិសេសពីតំបន់ត្រីកោណមាសមកកម្ពុជា ធ្វើឱ្យមានការកែច្នៃ និងផលិតគ្រឿងញៀនកើនឡើងជាងពេលមុន។

សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្តទាំង២៤ ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេច ក្រឡាហោម ស ខេង បញ្ជាក់ថា៖ “ចាប់តាំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនដំបូងឆ្នាំ២០១៧ មកដល់ពេលនេះ គិតទាំងអាភៀន និងសារធាតុគីមីផ្សុំ មានជាង ១១តោន ហើយក៏មិនដឹងថា រួចផុតចេញពីយើងទៅប៉ុន្មានទៀតដែរ។ យ៉ាងណានេះគឺជាលទ្ធផលដែលកើតចេញពីឆន្ទៈមុះមុតនៃការបំពេញភារកិច្ចជារួមរបស់កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការពាក់ព័ន្ធទាំអស់”។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះអត្រាឆ្លងជំងឺកូវីដ-១៩ លើពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសជាបន្តបន្ទាប់ បានរកឃើញវត្តមានមេរោកបំប្លែងខ្លួនថ្មី ដែលតា តែក៏មិនត្រូវមើលរំលងការពារសន្តិសុខសង្គម។

សម្ដេច មានប្រសាសន៍ថា៖ “ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះ យើងក៏ត្រូវយកចិត្តទុក ដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ”៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ