Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មបង្កើតក្រុមស្រាវជ្រាវបទល្មើស ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីសម្បទានសេដ្ឋកិច្ច

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានសម្រេចបង្កើតក្រុមការងារមួយដើរតួនាទី​ ធ្វើការសិក្សា ស្រាវជ្រាវ ​ករណីភាពអនាធិបតេយ្យនៃការទន្រ្ទាន ឈូសឆាយ កាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់​ និងការទន្ទ្រានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំជាមួយមេធាវីរាជរដ្ឋាភិបាលដែលដឹកនាំដោយ លោក គី តិច និងសហការី នៅទីស្តីការក្រសួងកសិកម្ម។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តច្បាប់ ស្តីពី ព្រៃឈើនិងច្បាប់ ស្តីពីជលផលក្នុងរយៈពេលកន្លងមក។

ប្រធានបទសំខាន់ៗដែលកិច្ចប្រជុំនេះបានលើកយកមកពិភាក្សា គឺភាពអនាធិបតេយ្យនៃការទន្រ្ទានកាន់កាប់ ឈូសឆាយ​ ដីព្រៃរបស់រដ្ឋខុសច្បាប់ និងការទន្ទ្រាន កាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការវិនិយោគរួចហើយ។

កិច្ចប្រជុំបានឯកភាពគ្នាថានឹងបង្កើតក្រុមការងារមួយដែលក្រុមនេះនឹងដើរតួនាទីធ្វើការសិក្សា ស្រាវជ្រាវ សមស្រប រួចដាក់ចេញយន្តការដោះស្រាយនូវរាល់បញ្ហាទាក់ទងបទល្មើសខាងលើ ដោយឈរលើគោលការណ៍​គតិយុត្ត សុក្រឹត្យភាព និងយុត្តិធម៌ ដើម្បីថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ (ដី និងព្រៃឈើ និងដីព្រៃលិចទឹក) របស់រដ្ឋ និងជួយការពារដល់មន្រ្តីរបស់ក្រសួង ដែលបាន និងកំពុងដើរតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការពង្រឹង និងការអនុវត្តច្បាប់។

លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់ជាមតិឱ្យក្រុមការងារគួរជ្រើសរើសយកបទល្មើសណាមួយមកដោះស្រាយទុកជាគំរូ សម្រាប់ជាវិធានគតិយុត្តយកទៅអនុវត្តបន្ត ក្នុងការទប់ស្កាត់បទល្មើសដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ៖ Ban Rith

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម