ព័ត៌មានជាតិ
មនុស្ស៨២៨នាក់ និងយានយន្ត ៣៣០គ្រឿង ប្រព្រឹត្តបទល្មើសបម្រាមគោចរ នៅរាជធានីភ្នំពេញ
កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៨២៨នាក់ ហើយបានបញ្ជូនទៅកាន់តុលាការចំនួន ១៤នាក់ បន្ទាប់ពីគេបានល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ដែលហៅកាត់ថា គ.អ.ក. នាព្រឹកថ្ងៃទី៦ ខែសីហានេះ បានឲ្យដឹងថា កងកម្លាំងបានធ្វើការចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចំនួន ៤១៩ករណី ហើយឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យបានចំនួន ៨២៨នាក់។ ក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន ១៤នាក់ បន្ទាប់ពីអ្នកទាំងអស់នេះ បានប្រព្រឹត្តមានលក្ខណៈធ្ងន់ធ្ងរនោះ។ ក្រៅពីធ្វើការឃាត់ខ្លួនមនុស្សអាជ្ញាធរក៏បានឃាត់យានយន្តបានចំនួន ៣៣០គ្រឿង និងធ្វើការផាកពិន័យបានលុយចំនួន ៤៤លានរៀលផងដែរ ខណៈការអនុវត្តវិធានការរបស់អាជ្ញាធរនេះ គឺគ្មានការលើកលែងនោះឡើយ។
គិតរហូតមកដល់ថ្ងៃទី៦ ខែសីហានេះ មានមនុស្សចំនួន ៣២នាក់ហើយ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើសំណុំរឿងបញ្ជូនទៅកាន់តុលាការ ក្រោយប្រព្រឹត្តល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលភ្នំពេញធ្ងន់ធ្ងរនោះ។
សូមបញ្ជាក់ថា សម្រាប់បុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ deltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ ។
ទាក់ទងនឹងបម្រាមគោចរនេះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅផ្ទះឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពរបស់បងប្អូននោះទេ។ លោកក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឪពុក ម្តាយរបស់ពួកគាត់ ដើម្បីតែសុខុមាលភាព និងអាយុជីវិតរបស់បងប្អូនទាំងអស់គ្នាឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត