Connect with us

ព័ត៌មានជាតិ

រកឃើញ​អាជីវករ​ផ្សារតា​យ៉ាវ ស្រុក​មង្គល​បូរី ១៦​នាក់ វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ នៅ​ផ្សារ​មង្គល​បូរី (​ហៅ​ផ្សារ​តា​យ៉ាវ​) ស្ថិត​ក្នុង​ភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចំនួន​១៦​នាក់ ក្នុងចំណោម​អាជីវករ ៣២៦​នាក់ ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ ធ្វើតេស្ត​រកឃើញ មាន​វិជ្ជមាន​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក រ​ត្ន័ ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បានឱ្យដឹងថា ក្រោយ​មានការ​ចម្លង​ក្នុង​សហគមន៍ នូវ​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​បានសម្រេច បិទ​ខ្ទប់​ផ្សារ​តា​យ៉ាវ​នេះ នៅ​ម៉ោង​៥:០០​ទៀបភ្លឺ ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១។ ហើយ​ក្រុមមន្ត្រី​សុខាភិបាល បានធ្វើ​ការយក​សំណាក​ធ្វើតេស្ត​រហ័ស លើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​នេះ ចំនួន​៣២៦​នាក់ បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​១៦​នាក់ ដែល​បាន​ចម្លង​ទៅ​ឪពុកម្តាយ ព្រមទាំង​ទារក​ម្នាក់ អាយុ​៧​ខែ​ផងដែរ។ ហើយ​ជា​បន្តបន្ទាប់​នេះ មន្ត្រី​សុខាភិបាល កំពុងតែ​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ធ្វើ​សំណាក​រក​មេរោគ​កូ​វីដ​១៩ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ឆ្លង​រាលដាល ចូលទៅ​តំបន់​ផ្សេងៗ​ទៀត។

​ជាមួយគ្នានេះ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការយក​សំណាក​បងប្អូន​អាជីវករ​ខាងលើ បាន​មានប្រសាសន៍​អំពាវនាវ សូមឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​អាជីវ​ករល​ក់​ដូរ​នៅ​ផ្សារ​តា​យ៉ាវ ដែល​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​បិទ​ខ្ទប់ សូមឱ្យ​មានការ​យោគយល់ មានការ​អត់ធ្មត់ ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ ជូនដំណឹង​ផ្លូវការ របស់​អាជ្ញាធរ​ដែនដី។

ម្យ៉ាងទៀត​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ក្នុងការ​ការពារ និង​ទប់ស្កាត់​ឱ្យខាងតែបាន ចំពោះ​ជំងឺ​កូ​វីដ​១៩​នេះ និង​ត្រូវ​បន្ត​ចូលរួម​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​ការពារ និង​៣​កុំ របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា។ ដោយឡែក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​អាជីវក​រណា​ដែល​ជាប់​ពាក់ព័ន្ធ ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំងអស់​ខាងលើ សូម​មក​យក​សំណាក​ជាបន្ទាន់ ដើម្បី​ខ្លួនឯង និង​ក្រុមគ្រួសារ។ ហើយ​ចំពោះ បងប្អូន​អាជីវករ ដែល​បាន​យក​សំណាក​លើក​ទី​១ រួចហើយ​លទ្ធផល​អវិជ្ជមាន​នេះ ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង នៅផ្ទះ​រយៈពេល ១៤​ថ្ងៃ មុន​ទៅ​យក​សំណាក​លើក​ទី​២៕​

អត្ថបទ៖ អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម