Connect with us

កីឡា

Saputra ដែល​ប្រកាស​ចង់​ជួប ចាន់ រតនា គ្រោង​ផ្តួល Liu Peng ក្នុង​ទឹក​ទី​១

បានផុស

នៅ

​តារា​ប្រដាល់​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាស​ចង់​ជួប​ជើង​ខ្លាំង​កម្ពុជា ចាន់ រតនា ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ប៉ុន្តែ​មិនបាន​ជួប​ដូច​បំណង​ទេ​ដោយ​រូបគេ​ត្រូវ​ជួបនឹង​កីឡាករ​ចិន​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​រូបនេះ​នឹងត្រូវ​ជួប​អ្នកលេង​គុន​ចម្រុះ​ចិន Liu Peng Shuai នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: BATTLEGROUND II ថ្ងៃ​សុក្រ ទី​១៣ ខែសីហា​ខាងមុខ​។ សម្រាប់​ការ​ប៉ះ​ដៃគូ​ថ្មី​នេះ Eko Roni Saputra បាន​ឲ្យ​ដឹងថា រូបគេ​បាន​ត្រៀម​ល្បិចកល​ថ្មី​ដើម្បី​ផ្តួល​ជើង​ខ្លាំង​ចិន​ឲ្យ​បាន​នៅក្នុង​ទឹក​ទី​១​ឯ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។ «​ខ្ញុំ​ដឹង​ហើយ​ថា Liu Peng Shuai មាន​ជំនាញ​វ៉ៃ​ឈរ​ល្អ ដូច្នេះ​ខ្ញុំ​ត្រូវការ​ប្រុងប្រយ័ត្ន​ចំណុច​នេះ​។ ខ្ញុំ​មាន​ក្បាច់​ក្រោម​ល្អ តែ​ខ្ញុំ​ក៏បាន​ផ្តោតលើ​ជំនាញ​វ៉ៃ​ឈរ​ដែរ​»​។

Roni បាន​ព្យាយាម​សិក្សា​ពី Liu Peng ដែល​ល​ធ្លាប់​ប្រកួត​ឈ្នះ​មិត្ត​រួម​ជាតិ​ឥណ្ឌូណេស៊ី​។ «​ខ្ញុំ​គិតថា គាត់​នឹង​ប្រើ​ជង្គង់​។ អ្នក​ពូកែ​វ៉ៃ​ឈរ​ភាគច្រើន​ចេះ​ប្រើ​ជង្គង់​។ យ៉ាងណា អ្នក​ពូកែ​វ៉ៃ​ក្បាច់​ឈរ​ប៉ះ​អ្នកលេង​ក្បាច់​ក្រោម​ក៏​មិន​ស្រួល​ដែរ​»​។ «​ខ្ញុំ​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​នឹងមិន​ធ្វេសប្រហែស ឬ​មើលស្រាល​ក្បាច់​វ៉ៃ​ឈរ​របស់គាត់​ឡើយ តែ​ច្បាស់​ណាស់​ខ្ញុំ​នឹង​ប្រើ​ជំនាញ​ក្រោម​របស់ខ្ញុំ​»​។ Roni បាន​បញ្ជាក់​។

​តារា​ប្រដាល់​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ពី​ចំណុច​ល្អ​ពី​ជំនាញ​វ៉ៃ​ឈរ​របស់ខ្លួន​ថា ៖«​និយាយ​ត្រង់​ចុះ ឥឡូវនេះ ខ្ញុំ​ទាត់​បាន​ល្អ​ជាង​មុន​។ ខ្ញុំ​យល់​ឃើ​ញ​ថា ខ្ញុំ​បាន​អភិវឌ្ឍ​ទម្ងន់​ជើង​ទាត់​បានល្អ ពីព្រោះ​ខ្ញុំ​ហាត់​នៅ​ក្លឹប Evolve សំបូរ​អ្នក​ពូកែ​ទាត់​។ តែ​យ៉ាងណា ខ្ញុំ​ត្រូវ​ការហាត់​ឲ្យ​បាន​ច្រើន​ថែមទៀត​»​។

​បន្ថែម​លើ​ជំនាញ​ក្រោម​ជា​មូលដ្ឋានគ្រឹះ និង​កំពុង​អភិវឌ្ឍ​ក្បាច់​វ៉ៃ​ឈរ Eko Roni Saputra មាន​បទពិសោធ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រដាល់សកល​ដែរ​។ កីឡាករ​និយាយថា ៖«​ខ្ញុំ​មាន​បទពិសោធន៍​ពី​ប្រដាល់​សកល ពីព្រោះ​ខ្ញុំ​បាន​ហាត់​ជាមួយ​លោកឪពុក​របស់ខ្ញុំ​»​។ «​ឥឡូវនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​កណ្តាប់ដៃ​វ៉ៃ​ចេញ​បានល្អ ដូច្នេះ​ខ្ញុំ​គិតថា ការហាត់​សកល​កាលពីមុន​របស់ខ្ញុំ​ពិតជា​មិន​អត់​ប្រយោជន៍​មែន តែ​ពេល​ពេលនោះ​ឪពុក​របស់ខ្ញុំ​គ្រាន់តែ​បង្ហាត់​ប្រដាល់សកល​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ​»​។

​ពេល​សួរថា តើ​លោក​ចង់​បញ្ចប់​ការប្រកួត​ជាមួយ Liu ដោយ​លទ្ធផល​បែបណា​? កីឡាករ​ឥណ្ឌូណេស៊ី​បាន​ឆ្លើយថា ៖«​ខ្ញុំ​មិន​ចង់​ប្រញាប់​ពេក​ទេ​។ ខ្ញុំ​មិន​ចង់​លឿន​ពេក​ទេ​។ ខ្ញុំ​នឹង​វ៉ៃ​មួយៗ ហើយ​ផ្តោតលើ​ជំនាញ​វ៉ៃ​ឈរ​របស់ខ្ញុំ​ឲ្យ​បានល្អ​»​។ «​បើ​មានឱកាស ខ្ញុំ​នឹង​បញ្ចប់​ឲ្យ​បាន​លឿន​ជាង​ការរំពឹងទុក​។ និយាយ​មែន បើ​ឱកាស​ហុច​ឲ្យ ខ្ញុំ​នឹង​បញ្ឈប់​គាត់​ក្នុង​ទឹក​ទី​១​តែម្តង​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

Sokha Hotels

ព័ត៌មានពេញនិយម