Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវ​នាវថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចូលរួមចំណែក ជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង ស្ថានភាពកូវីដ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយតាម​បណ្ដា​ខេត្តនានា សូមចូលរួមចំណែក ជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈ និងមើលការខុសត្រូវ នៅក្នុងខេត្តរបស់ខ្លួនចុះ​ជួយ ដើម្បីគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសករណីពលករខ្មែរ ត្រឡប់មកពី​ប្រទេ​សថៃ។ ការអំពាវនាវយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​ដាក់​វិធានការ​ជា​បន្ទាន់ ​ដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ ត្រូវ​រៀបចំ​មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

យោងតាមសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយអំពាវនាវថា «ហើយសូមអំពាវនាវ ដល់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួល ចុះជួយ​ចំពោះខេត្ត​-រាជធានី ជួយឧបត្ថម្ភ និងមើលការខុសត្រូវ ទៅលើបញ្ហានេះ រួមចំណែកជា​មួយខេត្ត ដើម្បីគ្រប់គ្រង​ស្ថា​ន​ភាពកូវីដ-១៩ តាមរយៈអ្នកដែលមាន នៅខាងក្នុងហើយស្រាច និងអ្នកដែលបានទើប វិលត្រឡប់មកពីព្រះរាជា​ណាចក្រ​ថៃ»។

ត្រង់ចំណុចសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សូមឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយ​រាជ​ធា​នី​-ខេត្តនីមួយ ជួយមើលការខុសត្រូវ និងរួមចំណែកក្នុងការផ្គត់ផ្គង់ថវិកា សម្ភារៈចាំបាច់នានា ដើម្បី​ជួយដល់អាជ្ញា​ធររាជធានី-ខេត្ត​ បន្ថែមពីលើថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម