Connect with us

ព័ត៌មានជាតិ

ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ត្រូវបាន​បង្ក្រាប​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តបាត់ដំបង

បានផុស

នៅ

បាត់ដំបង ៖ ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​ចុះ​បង្ក្រាប​និង​បាន​ដកហូត​នូវ​ឧបករណ៍​នេសាទ​ជាច្រើន​ដែល​ឈ្មួញ​លួច​ដាក់​ក្នុង​តំបន់ហាមឃាត់​អតីត​ឡូត៍​នេសាទ​តំបន់​បឹង​ទន្លេសាប​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិ​ការ​បង្ក្រាប​ខាងលើ​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ​ខែសីហា​ ឆ្នាំ​២០២១ ​ដោយ​កម្លាំង​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ចាស់​នៃ​អធិការ​ស្រុក​ឯក​ភ្នំ​រួម​ជាមួយនឹង​មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​បាត់ដំបង​ផង​។

ការ​អនុវត្ត​ច្បាប់​ក្នុង​រដូវ​កាល​ថ្មី​នេះ​ដែរ ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​បង្ក្រាប​លើ​គោលដៅ​៣​ចំណុច​ក្នុង​នោះ​មួយ​កន្លែង​បង្ក្រាប​ត្រង់​ចំណុច​អតីត​ឡូ​តិ៍​នេសាទ​លេខ​៨,​លេខ​៩,​លេខ​១០​និង​អតីត​ឡូត៍​នេសាទ​លេខ​១២​ឋិត​នៅក្នុង​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​។

វត្ថុ​តាង​ល្មើស​ដែល​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ដកហូត​បាន​រួម​មាន សាច់​មង​ប្រវែង​១៧០០​ម៉ែត្រ​,​ឡុ​ក​ចាប់​ត្រី​ចំនួន​១៧០០​ឡុ​ក​,​បង្គោល​ចងភ្ជាប់​សាច់​មង​ចំនួន​១៩៥​ដើម​ត្រូវ​កាប់​បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង​,​ឧបករណ៍​អ៊ុយ​ចំនួន​២៩៥​វង់​បាន​រក្សាទុក​នៅ​សង្កាត់​នេសាទ​បាក់​ព្រា​ក្នុង​នោះ​ក៏បាន​លែង​ត្រី​ចំរុះ​ចំនួន​៣៧​គីឡូក្រាម​ផង​ដែរ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៧ វិនាទី មុន

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ​២០២៤ ដោយសារ​ការ​ឆ្លង​សមុទ្រ​ទៅ​អេស៉្បាញ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

ព័ត៌មានជាតិ១០ នាទីutes មុន

នៅមណ្ឌលគីរី ម្ចាស់អាហារដ្ឋានមួយចំនួនសន្យាមិនដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពេលឆ្លងឆ្នាំ

KPT+១៣ នាទីutes មុន

មនុស្ស ១២ប្រភេទ មិនគួរយកខ្លួនបៀត ឬជួយដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម