ព័ត៌មានជាតិ
តខ្សែភ្លើងបូមទឹកស្រោចដំណាំ ប៉ះចំខ្សែដាច់រលាត់ឆក់ស្លាប់ភ្លាមៗនៅក្នុងចម្ការម្ទេស
ស្ត្រីវ័យចំណាស់ម្នាក់ដែលជាកសិករ បានស្លាប់ភ្លាមៗនៅក្នុងចំការម្ទេស ខណ:ដែលជនរងគ្រោះបានសារខ្សែភ្លើងដើម្បីផ្លាស់ប្តូរកន្លែងស្រោចដំណាំ ក៏បានប៉ះទៅលើខ្សែដែលមានស្នាមដាច់រលាត់បណ្តាលឱ្យឆក់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែ សីហាឆ្នាំ ២០២១ វេលាម៉ោង ១០៖៤៥នាទីព្រឹក នៅចំណុចក្រុមទី៥ ភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយសារតែមានករណីឆក់ខ្សែរភ្លើងបង្កះអោយមានមនុស្សស្លាប់។

ជនរងគ្រោះមានឈ្មោះ ប្រឹម ឈង ភេទស្រីអាយុ៦៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើត្រូវបានឆក់ខ្សែរភ្លើងបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត តាមការចុះពិនិត្យដល់កន្លែងកើតហេតុពីសំណាក់កម្លាំងសមត្ថកិច្ចបានសង្គេតឃើញថា មូលហេតុគឺជនរងគ្រោះបានតខ្សែភ្លើងដើម្បីបូមទឹកស្រោចដំណាំម្ទេសនៅពេលស្រោចបានពាក់កណ្ដាលចំការក៏សារខ្សែភ្លើងដើម្បីយកទៅស្រោចមួយកន្លែងទៀតប៉ុន្តែត្រូវបានប៉ះដៃចំកន្លែងដែលខ្សែភ្លើងដាច់រលាត់ក៏ឆក់ស្លាប់តែម្ដង ដោយបច្ចុប្បន្ននេះសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕

អត្ថបទ : សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ