Connect with us

KPT+

កំពូល​តិចនិក​ទាំង​៥​​ ព្យាបាល​មុន​ឲ្យ​ឆាប់​ជា​ បន្ទាប់​ពី​ញេច​រួច

បានផុស

នៅ

យើង​ដឹង​ហើយ​ថា​ ​ការ​ញេច​មុន​មិន​មែន​ជា​ជម្រើស​ដែល​យើង​គួរ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​ក៏​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​បាន​​ដែរ​។​ យ៉ាង​ណា​មិញ​ ជំនួស​ឲ្យ​ការ​កើត​មុន​ ​យើង​បែរ​ជា​ទទួល​បាន​ដំបៅ​ក្រហម​ ឬ​ក្រម​រ​​ស្ងួត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ដូចនេះ​ ដើម្បី​ឲ្យ​មុន​ដែល​ញេច​រួច​ឆាប់​ជា​សះ​ស្បើយ​ ​ក៏​ដូចជា​កាត់​បន្ថយ​ការ​បំផ្លាញ​ចំពោះ​ស្បែក​ យើង​អាច​សាកល្បង​​តិចនិក​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​​។

១. បញ្ឈប់​ការ​កេះ​មុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់​ពី​ញេច​មុន​​រួច​ យើង​គួរ​តែ​ទុក​ពេល​ឲ្យ​ស្បែក​​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន​​​ ដោយ​មិន​ត្រូវ​ញេច​ថែម​ ដើម្បី​​មើល​ថា​វា​នៅ​សល់​គ្រាប់​​មុន​ទៀត​ឬ​អត់​នោះ​ទេ​​។​ ម្យ៉ាង​វិញ​ទៀត​ ​​ការ​កេះ​ក្រមរ​ក៏​​ជា​ការ​បង្អាក់​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។

. លាង​សម្អាត​ផ្ទៃ​មុខ​បន្ទាប់​ពី​ញេច​មុន

​​​​​ប្រសិនបើ​យើង​ទើប​តែ​ញេច​មុន​រួច​ ចូរ​លាង​សម្អាត​ស្បែក​​ថ្នម​ៗ​ឲ្យ​បាន​ស្អាត​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ធម្មតា​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​​នោះ​ ដែល​អាច​​តោង​​ជាប់​នឹង​ដៃ​របស់​យើង​ ព្រម​ទាំង​​ជៀសវាង​​​​​​ធ្វើ​ឲ្យ​ជ្រុះ​ក្រម​រ​ដែល​កំពុង​តែ​កកើត​ឡើង​។​

៣. ​ស្អំ​ទឹក​កក​​ ប្រសិនបើ​ហើម

What Is an Ice Facial?

បន្ទាប់​ពី​ញេច​មុន​រួច​ មុខ​របស់​យើង​​អាច​ប្រឈម​នឹង​ការ​ហើម​ ព្រម​ទាំង​​មាន​ស្នាម​ក្រហម​ជាក់​ជា​មិន​ខាន។​ ​យ៉ាង​ណា​មិញ​ ទឹកកក​អាច​ជួយ​កាត់បន្ថយ​បញ្ហា​​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ក៏​ដូចជា​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ចូរ​​ប្រើ​ដុំ​ទឹក​កក​ដោយ​រុំ​ជាមួយ​នឹង​ក្រណាត់​ ឬ​កន្សែង​ទន់ៗ​ស្អំ​នៅ​លើ​បរិវេណ​ដែល​ហើម​​នោះ​ រយៈពេល​ប្រហែល​ពីរ​បី​នាទី​​​ និង​ធ្វើ​បែប​នេះ​ឲ្យ​បាន​បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។

៤. ប្រើប្រាស់​ថ្នាំ​ ឬ​ក្រែម​​ព្យាបាល​មុន​

How does Dermatix® Acne Scar work? | Dermatix® Asia

​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​​សាកល្បង​ប្រើ​ថ្នាំ​ ឬក្រែម​​ព្យាបាល​មុន​ដូចជា​Benzoyl Peroxide, Salicylic acid ឬ​ប្រេង​​ដើម​តែ​ (Tea tree oil) ជាដើម​ ​ដើម្បី​កាត់បន្ថយ​មុន​។​ ​​​ចូរ​លាប​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន រយៈ​ពេល​ពី​៤ ទៅ​៦​សប្ដាហ៍​ទើប​ឃើញ​លទ្ធផល​​​​។​

៥. ​បន្ត​ទម្លាប់​ថែ​ទាំ​ស្បែក​មុខ​ជា​ប្រចាំ​

Young woman with acne problem squishing pimples near mirror — caucasian,  looking - Stock Photo | #405843428

ពិត​ណាស់​​ ​ការ​ថែទាំ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​ស្រីៗ​គ្នា​យើង​។​ ចូរ​លាង​សម្អាត​មុខ​ឲ្យ​បាន​ពីរ​ដង​ជា​រៀង​រាល់​ថ្ងៃ​ ក៏​ដូចជា​​លាប​ផលិតផល​ព្យាបាល​មុន​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ដើម្បី​កុំ​ឲ្យ​កើត​មុន​ញឹកញាប់​ពេក​ផង​ដែរ​​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ

ចុចអាន៖ សាក​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយស្បែក​មាន​ជាតិ​ខូឡាជែន​ឡើង​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម