Connect with us

សុខភាព

ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី បង្ហាញពីការទទួលទានវីតាមីន C ដែលត្រឹមត្រូវ

បានផុស

នៅ

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាមួយចំនួនបាននិយមតៗគ្នាថា ការញ៉ាំវីតាមីន C អាចជួយការពារទប់ស្កាត់ ឬបង្ការមេរោគកូវីដ-១៩ ហើយបានទិញវីតាមីន C តាមឱសថស្ថាននានាមកញ៉ាំតាមៗគ្នា ដោយមិនបានដឹងពីកម្រិត ឬបរិមាណ ព្រមទាំងរយៈពេលនៃការទទួលវីតាមីន C នោះជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងទៅនឹងការ ទទួលទាន វីតាមីន C នេះ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ជាទូទៅការញ៉ាំតែផ្លែឈើ ដូចជាផ្លែក្រូចជាដើមនោះ គឺពោរពេញដោយវីតាមីន C ហើយ ព្រោះផ្លែឈើជាមួយបន្លែ មានសារធាតុច្រើនដែលជួយប្រព័ន្ធការពារមនុស្ស។

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានលើកឡើងថា៖ “ប៉ុន្តែនៅស្រុកខ្មែរយើង មួយៗមិនសូវញ៉ាំទេ បន្លែផ្លែឈើ ដូច្នេះហើយ ធ្វើឱ្យប្រព័ន្ធការពារយើងចុះខ្សោយ។ អ៊ីចឹងបានម្នាក់ៗដើម្បីជួយឱ្យប្រព័ន្ធការពារយើង ចូលចិត្តប្រើផ្លូវកាត់ ញ៉ាំវីតាមីន C ហ្នឹងដើម្បីទប់ស្កាត់ ដែលបច្ចុប្បន្ននេះកំពុងមានបញ្ហាជាមួយវីរុសកូវីដ។”

លោកឧកញ៉ាវេជ្ជបណ្ឌិត ថ្លែងបន្តថា ការញ៉ាំវីតាមីន C គឺដូចជំនួសឱ្យការញ៉ាំបន្លែផ្លែឈើមួយចំនួន ដើម្បីជំរុញប្រព័ន្ធការពារមនុស្សឱ្យខ្លាំង ទប់ស្កាត់ការវាយលុកមេរោគ។ ប៉ុន្តែអ្នកខ្លះញ៉ាំមិនបាន គឺញ៉ាំទៅ មានធ្វើទុក្ខដូចជារាគ ឬក្រហាយក្រពះ ឈឺពោះ ឧស្សាហ៍ផោមជាដើម ឯអ្នកខ្លះគឺញ៉ាំវីតាមីន C បានដោយមិនមានបញ្ហាចោទ។

ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​​អ្នកជំនាញ​ផ្នែក​សុខ​ភាពទូទៅ​ ​និង​សាធារណៈ ដែលតែងតែចែក​រំលែក​អំពី​វិធីសាស្ត្រថែរក្សាសុខភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីកម្រិតនៃការទទួលទានវីតាមីន C ថា ការញ៉ាំវីតាមីន C ក្នុងមួយថ្ងៃ គឺពី១,០០០ ទៅ១,៥០០មីល្លីក្រាម។

លោកឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី មានប្រសាន៍បញ្ជាក់ថា៖ “បើ១,០០០ មីល្លីក្រាម គឺញ៉ាំមួយថ្ងៃ ១គ្រាប់ បើ១,៥០០មីល្លីក្រាម ញ៉ាំម្ដង៥០០មីល្លីក្រាម ញ៉ាំ១ថ្ងៃ៣ដង ហើយញ៉ាំទឹកឱ្យបានច្រើន”។

ជាមួយគ្នានេះ លោកឧកញ៉ា​វេជ្ជបណ្ឌិត​ បានបញ្ជាក់ថា នៅបរទេស គឺប្រជាជនគេទិញវីតាមីន C ញ៉ាំជាប្រចាំ គឺអត់កំណត់អីទេ។ ចំណែកការញ៉ាំវីតាមីន C របស់ប្រជាពលរដ្ឋកម្ពុជា គឺមិនងាយលើសបរិមាណទេ ព្រោះប្រជាជនយើងមិនសូវញ៉ាំបន្លែផ្លែឈើ គឺញ៉ាំតិចណាស់ ដូច្នេះមានតែ ខ្វះវីតាមីន C ច្រើនជាងលើស។

គួរបញ្ជាក់ថា វីតាមីន​C​គឺ​ជា​វីតាមីន​ដែល​នៅ​ក្នុង​រាងកាយ​របស់​សត្វ​មួយ​ចំនួន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​ ប៉ុន្ដែ​សម្រាប់​មនុស្ស​វិញ​យើង​អាច​ទទួល​វីតាមីន​នេះ​បាន​រយៈ​អាហារ​ បន្លែ ផ្លែ​ឈើ​ស្រស់​ជា​ពិសេស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ជូរ​៕

អត្ថបទ៖ ច័ន្ទ វីរៈ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម