ព័ត៌មានអន្ដរជាតិ
ការពារខ្លួន! អ្នកចាក់វ៉ាក់សាំងហើយរាប់រយនាក់ កំពុងដេកពេទ្យព្យាបាល Delta នៅ អង់គ្លេស
អ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃសុក្រថា មនុស្សរាប់រយនាក់ដែលបានចាក់វ៉ាក់សាំងពេញលេញហើយនៅក្នុងប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទ Delta។
នៅក្នុងការធ្វើបច្ចុប្បន្នភាពកូវីដ -១៩ ចុងក្រោយបង្អស់របស់ខ្លួន សេវាសុខភាពសាធារណៈអង់គ្លេស (PHE) ក៏បានព្រមានផងដែរថា មានសញ្ញាដំបូងថា មនុស្សចាក់វ៉ាក់សាំងរួចហើយ អាចចម្លងវីរុស Delta បានយ៉ាងងាយស្រួលដូចអ្នកដែលមិនបានចាក់ដែរ។
PHE បាននិយាយថា ចាប់ពីថ្ងៃទី ១៩ ខែកក្កដាដល់ថ្ងៃទី ២ ខែសីហា ៥៥,១ ភាគរយនៃមនុស្ស ១,៤៦៧ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយវីរុស Delta គឺជាអ្នកមិនចាក់វ៉ាក់សាំង ខណៈ ៣៤,៩ ភាគរយឬ ៥១២ នាក់ ជាអ្នកទទួលវ៉ាក់សាំងគ្រប់២ដូស។
PHE និយាយថា “នៅពេលដែលប្រជាជនកាន់តែច្រើន បានទទួលថ្នាំបង្ការ យើងនឹងឃើញភាគរយខ្ពស់នៃអ្នកដែលចាក់វ៉ាក់សាំង ចូលព្យាបាលក្នុងមន្ទីរពេទ្យ”។
លោកស្រី Jenny Harries នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសុខភាព ចក្រភពអង់គ្លេសបាននិយាយថា តួលេខនៅមន្ទីរពេទ្យបានបង្ហាញថា “វាមានសារៈសំខាន់ប៉ុនណា ដែលយើងទាំងអស់គ្នា ត្រូវមកទទួលវ៉ាក់សាំងទាំងពីរដូស ឲ្យបានឆាប់តាមដែលអាចធ្វើបាន”។
ការចាក់វ៉ាក់សាំងគឺជាឧបករណ៍ដ៏ល្អបំផុតដែលយើងមាន ដើម្បីរក្សាខ្លួនយើងនិងមនុស្សជាទីស្រលាញ់របស់យើងឲ្យមានសុវត្ថិភាព ពីហានិភ័យជំងឺធ្ងន់ធ្ងរដែលអាចបង្កឡើង ដោយកូវីដ។
ទោះបីជាយ៉ាងណាក៏ដោយ យើងក៏ត្រូវតែចងចាំផងដែរថា វ៉ាក់សាំងតែមួយមុខ មិនអាចលុបបំបាត់ហានិភ័យទាំងអស់បានទេ។
វ៉ាក់សាំង ត្រូវបានគេបង្ហាញថា ផ្តល់ការការពារល្អប្រសើរប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារវីរុស Delta ជាពិសេសជាមួយការចាក់ពីរដូស ប៉ុន្តែមានទិន្នន័យតិចតួចណាស់អំពីថា តើមនុស្សដែលទទួលថ្នាំបង្ការ នៅតែអាចចម្លងវីរុសទៅអ្នកដទៃបានដែរឬទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អង់គ្លេស ផ្ទុះវីរុសកូវីដបំប្លែងខ្លួនមួយទៀត ជាប្រភេទមេរោគមិនខ្លាចវ៉ាក់សាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ