Connect with us

ជីវិតកម្សាន្ដ

ផលិតករ ហ្វៃ សំអាង ទម្លាយ​រឿង​កាលពី​២០​ឆ្នាំ​មុន​ជាមួយ​តារា​ស្រី​ពីរ​រូប ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​

បានផុស

នៅ

​​អ្នកគាំទ្រ​មាន​ការចាប់អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​គ្រប់គ្នា​ ខណៈសុខៗ​ស្រាប់តែ​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​លោក ហ្វៃ សំអាង បាន​ទម្លាយ​រូបភាពរម្លឹ​កនូវ​អនុស្សាវរីយ៍​ អំឡុង​ពេល​ជាង​២០​ឆ្នាំមុន​ជា​មួយ​តារា​ស្រី​ល្បីឈ្មោះ​ពីររូប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​គ្រា​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជាមួយ​តារា​ស្រី​ពីររូប​ គឺ​អ្នកនាង ខាត់ សុ​ឃីម និង​អ្នកនាង គង់ សុជាតិ លោក ហ្វៃ សំអាង បាន​លើក​ឡើងថា ​នេះ​ជា​អនុស្សាវរីយ៍​ពេល​ដឹកនាំ​ចេញទៅ​សម្តែង​នៅ​ប្រទេស​ញ៉ូ​ហ្សេ​លែ​ន​។ តាមរយៈ​រូបភាព​ដែល​មាន​អាយុកាល​ជាង​២០​ឆ្នាំ គ្រា​ចេញទៅ​សម្ដែង​នៅ​ប្រទេស​ញ៉ូ​ហ្សេ​លែ​ន​លោក ហ្វៃ សំអាង​បាន​រម្លឹកថា​«​អនុស្សាវរីយឆ្នាំ២០០១ ដឹក​នាំ​តារាចម្រៀង​លោក សុះ ម៉ាច ,​ប្អូនស្រី ​ខាត់ សុ​ឃីម ,​ប្អូនស្រី​គង់ សុជាតិ ទៅ​សម្តែង​នៅ​ប្រទេស​ញ៉ូ​ហ្សេ​លែ​ន ពេលនោះរំភើបណាស់ ព្រោះបង បអូន នៅទីនោះគាំទ្រច្រើន​» ។​

​ទន្ទឹម​ការ​បង្ហោះ​នេះ​ គេ​ឃើញ​ពិធី​ការិនី​អ្នកនាង គង់ សុជាតិ ភ្លាមៗ​នោះ​ក៏បាន​បញ្ចេញមតិ​ហាក់​មានការ​អស់សំណើច​លើ​រូបភាព​របស់ខ្លួន ​ខណៈ​មហាជននិ​ង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ ក៏មាន​ការ​ភ្ញាក់​ផ្អើល​លើ​សម្រស់​របស់​តារា​ស្រី​ទាំងពីរ​ដួង​ខាងលើ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម