Connect with us

ព័ត៌មានជាតិ

រយៈពេល​៧​ថ្ងៃ ​សមត្ថកិច្ច​ក្រុងភ្នំពេញ​ ឃាត់​យានយន្ត​ល្មើ​ស​នឹង​បម្រាម​គោចរ​ ​ជិត​១,៦០០​គ្រឿង ​និង​ប​ញ្ជូន​ទៅ​តុលាការ​២៦​នាក់

បានផុស

នៅ

​នៅក្នុង​រយៈពេល​៧​ថ្ងៃនេះ ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ឃាត់​យានយន្ត​ ដែល​ល្មើ​សនឹង​បម្រាម​គោចរ​ចំនួន​១,៥៩៧​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​៤៧៣​គ្រឿង​ និង​ម៉ូតូ​១,១២៤​គ្រឿង​និង​ឃាត់​មនុស្ស​៥១​នាក់​ ក្នុងនោះ​ប​ញ្ជូន​ទៅ​តុលាការ​២៦​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៧​សីហា​នេះ​ថា យានយន្ត​ដែល​សមត្ថកិច្ច​បាន​ឃាត់​នោះ​ ក្នុងនោះ​យើង​បាន​ពិន័យ​នៅនឹងកន្លែង​ចំនួន​៣៨៩​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ន​១១០​គ្រឿង​ និង​ម៉ូតូ​ចំនួន​២៧៩​គ្រឿង​។​ចំណែក​យានយន្ត​ផ្សេងទៀត​ ដែល​នៅ​សល់​ត្រូវបាន​យកមក​រក្សាទុក​នៅតាម​បណ្តា​ខណ្ឌ​។

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា​បាន​បន្ត​ឲ្យ​ដឹងទៀតថា​« ជាមួយ​នោះដែរ អាជ្ញាធរ​និង​បន្ត​អនុវត្ត​ឱ្យបាន​តឹងរឹង​បន្ថែមទៀត តាម​បទបញ្ជា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បង្កើតឱ្យមាន​ក្រុម​អន្តរាគមន៍​ពិសេស​ជាច្រើន​ក្រុម​ដើម្បី​ចល័ត​តាម​គ្រប់​ច្រកល្ហក​ក៏ដូចជា​តាមផ្លូវ​តូចៗ​និង​បណ្តា​ខណ្ឌ​តាម​ជាយក្រុង​ ដើម្បី​ត្រួត​ពិនិត្យមើល​នៅ​មាន​ហាង​ដែល​បើក​លក់ដូរ និង​អ្នក​ដែល​បន្ត​ល្មើស​ជួបជុំ​ប្រមូលផ្តុំ​ផឹកស៊ី ល្មើស​និង​បម្រាម​គោចរ​»​។

​លោក​បាន​បន្ថែមទៀតថា ជា​លទ្ធផល​អាជ្ញាធរ​បាន​ធ្វើ​ការឃាត់​ខ្លួន​អ្នក​ប្រព្រឹត្តល្មើស​ចំនួន​៥១​នាក់ ​ក្នុង​នោះបាន​បន្ត​នីតិ​វី​ធីប​ញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​ចំនួន​២៦​នាក់​ ហើយ​ក្រៅពីនេះ​មួយចំនួន​បាន​អប់រំ​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ និង​ខ្លះទៀត​ពិន័យ​ទៅតាម​ច្បាប់​។​ លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាពិសេស​គឺ​ប្រភេទ​បម្លែង​ថ្មី ដែល​តា។

​គួរបញ្ជាក់​ថា ​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ស្តីពី​ការអនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៩:០០​នាទី​យប់ ដល់​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩​ខែកក្កដា​ដល់​ថ្ងៃទី​១២​ខែសីហា​២០២១​ខាងមុខនេះ ​ដើម្បី​ទប់​ស​ស្កាត់​ជំងឺ​កូ​វីដ​១៩​ពិសេស​វីរុស​ដែល​តា (Delta) ៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២៣ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម