ព័ត៌មានជាតិ
មន្ត្រីពាក់ព័ន្ធខេត្តកោះកុង មកចាក់វ៉ាក់សាំងកូវីដដូសជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា
កោះកុង៖ តបនឹងអ្វីដែលជាការប្រកាសបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែ សីហា នេះ មានទាំងអភិបាលខេត្តកោះកុង មន្រ្តីសុខាភិបាល និងមន្រ្តីរាជការជួរមុខក្រោមឱវាទជាច្រើនទៀត បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ នៅតាមមណ្ឌលដែលរៀបចំទុក។

ដូចនឹងអ្វីដែលជាការគ្រោងទុករបស់ណែនាំរបស់រាជរដ្ឋាភិបាល លោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកអភិបាលរងខេត្ត ប្រធានមន្ទីរពេទ្យខេត្តក្រុងស្រុក និងមន្រ្តីពាក់ព័ន្ធជួរមុខក្នុងខេត្តកោះកុងគោរពបំពេញកាតព្វកិច្ចបានយ៉ាងត្រឹមត្រូវដោយមកទទួលថ្នាំវ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនីកា ដូសទី៣ សម្រាប់អ្នកខេត្តខ្សែបន្ទាត់ជាប់ព្រំដែនប្រទេសថៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ទូ សាវុធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខេត្តកោះកុង លើកឡើងថា អ្វីៗគឺរដ្ឋបាលេខេត្ត និងស្រុកបានរៀបចំសម្ភារៈ និងទីតាំងមណ្ឌលវ៉ាក់សាំងរួចរាល់អស់ហើយ ដោយមានមន្រ្តីពាក់ព័ន្ធ៤៣០០នាក់អនុញ្ញាតឱ្យមកចាក់វ៉ាក់សាំងដូសជំរុញ ក្នុងគោលដៅបង្កើនប្រសិទ្ធិភាពប្រឆាំងជំងឺកូវីដ ១៩ ជាពិសេសប្រភេទ Delta មកពីថៃ។


បើតាមអភិបាលរងខេត្ត ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១២រសៀល ថ្ងៃទី៨ សីហា ដំណើរការចាក់វ៉ាក់សាំងដូសទី៣នេះ ប្រព្រឹត្តទៅដោយរលូនល្អប្រសើរ ការចូលរួមអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនឈរលើស្មារតីខ្ពស់ បង្ការជំងឺកូវីដពេលមកចាក់វ៉ាក់សាំង។
ដំណើរចាក់វ៉ាក់សាំងដូសជំរុញផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខេត្តកោះកុង ដែលជាខេត្តជាប់ព្រំដែនក្បែរប្រទេសថៃ គឺនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ សីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ដោយទី១នៅសាខាកាកបាទក្រហមខេត្ត ទី២នៅសាលាបឋមសិក្សាបឹងព្រាវ ស្រុកស្រែអំបិល និងទី៣ នៅមណ្ឌលសុខភាពភ្ញីមាស ស្រុកគិរីសាគរ។



លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងលោក សោម សុភាព មន្រ្តីសុខាភិបាលប្រតិបត្តិក្រុងខេមរភូមិន្ទ អះអាងថា ពួកគាត់ពិតជារំភើបចិត្តជាខ្លាំងដែលទទួលថ្នាំវ៉ាក់សាំងដូសទី៣ ដែលដូសជំរុញផ្តល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមមន្រ្តីរាជការជួរមុខខេត្តកោះកុង ក៏ថ្លែងអំណរអរគុណដ៏ជ្រោលជ្រៅជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ ក្នុងបិរបទជំងឺកូវីដដែលពួកគេងាយប្រឈមនឹងការឆ្លងជំងឺ។ ត្បិតពួកគាត់ បានចាក់វ៉ាក់សាំងដូសទី៣នេះក៏ដោយ ក៏បន្តអនុវត្តវិធានការសុខាភិបាលថែមទៀត ៣កុំ និង៣ការពារ ជៀសវាងមានការថ្វីប្រហែសណាមួយ៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង