ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នាំស្បៀងអាហារចែកជូនពលករខ្មែរជាប់តាមព្រំដែន
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើកកម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខ និងនាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរ ចំនួន២៤៧នាក់ និងក្មេង២២នាក់ ដែលកំពុងស្នាក់នៅច្រក ព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ។


បើតាមលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្បៀងអាហារទាំងនោះរួមមាន មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោសំរាប់កូនក្មេង មើមឆៃថាវ ខ្ទឹមក្រហម ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ព្រមទាំងបាយចំនួន២៥០ ប្រអប់ សំរាប់ប្រើប្រាស់ និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។
លោកបញ្ជាក់ថា ពេលនេះ ពួកគេកំពុងស្នាក់នៅច្រកព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់មុខនឹងច្រកតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ រង់ចាំវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ