ព័ត៌មានជាតិ
អាជ្ញាធរក្រុងបាត់ដំបង សម្រេចបិទខ្ទប់ផ្ទះសំណាក់មួយកន្លែង បន្ទាប់ពីរកឃើញបុគ្គលិកមានផ្ទុកកូវីដ
ខេត្តបាត់ដំបង: ផ្ទះសំណាក់មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរក្រុង និងក្រុមគ្រូពេទ្យ សម្រេចធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នរយ:ពេល ១៤ ថ្ងៃ ក្រោយពីបានរកឃើញបុគ្គលិកបម្រើការនៅក្នុងផ្ទះសំណាក់នោះមានមេរោគ កូវីដ-១៩ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា កាលពីម្សិលមិញនេះ គឺនៅថ្ងៃទី៧ សីហា ក្រុមការងារបានរកឃើញអ្នកវិជ្ជមានម្នាក់នៅក្នុងផ្ទះសំណាក់ យីហោ ” កែវ ម្នី ” ហេតុដូច្នេះទើបក្រុមការងារបានបញ្ជូនអ្នកជំងឺទៅព្យាបាលហើយ ដោយឡែកទីតាំងត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នរយ:ពេល១៤ថ្ងៃសិន ដោយមិនអនុញ្ញាតឲ្យមានការចេញ ចូលឡើយ៕
អត្ថបទ៖សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ