ព័ត៌មានជាតិ
បុរសម្នាក់សម្ញែងកាំភ្លេីងខ្លីមួយដេីមឡូឡាដាក់សមត្ថកិច្ចកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍
បុរសម្នាក់ស្លៀកពាក់ស៊ីវិលដោយមានកាំភ្លេីងខ្លីមួយដេីម អាយឌីមួយដេីម សៀតនូវជាប់ចង្កេះមិនដឹងមកពីណាមកស្រែកឡូឡាដាក់សមត្ថកិច្ចដែលកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូចំនួន៣គ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងរបួសរលាត់ដៃជេីងភ្លាមនោះស្រាប់ទេីបសមត្ថកិច្ចហៅកម្លាំងអន្តរាគមន៍មកជួយតែជនស៊ីវិលម្នាក់នោះរត់ចូលព្រៃបាត់។
ហេតុការណ៍ បានកេីតឡេីងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្រាបៀអង្គរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក PSX ពណ៌ខ្មៅ ដឹកប្រពន្ធធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ ធ្វេីដំណេីរមកពីក្រោយនិងបុកពេញទំហឹងហឹងបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏មានយុវជនម្នាក់ដែលជាកូនរបស់បុរសជិះម៉ូតូPCX បានជិះម៉ូតូម៉ាកNex ពណ៌ក្រហម មកពីក្រោយក៏បុកបន្តទៀតគលេីគ្នាបណ្តាលឱ្យរបួស។
សាក្សីបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏ចុះមកដល់កំពុងធ្វេីការសម្របសម្រួលតែដោយសារមិនត្រូវគ្នាក៏ធ្វេីការវាស់វែងដេីម្បីយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកភ្លាមនោះស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលមិនដឹងមកពីណា ដោយសៀតកាំភ្លេីងខ្លីមួយដេីមអាយឌីមួយដេីម មកឡូឡាដាក់កម្លាំងសមត្ថកិច្ចមិនឱ្យធ្វេីការវាស់វែងយកម៉ូតូទៅនោះទេ។
បន្ទាប់មកសមត្ថកិច្ចក៏សុំកម្លាំងអន្តរាគមន៍មកភ្លាមនោះបុរសខាងលេីក៏រត់ចូលក្នុងព្រៃដីឡូត៍មួយកន្លែងបាត់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចបានយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកនិងហៅភាគីខាងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យថែមទាំងសួរនាំអំពីបុរសដែលឡាំប៉ាដាក់សមត្ថកិច្ចដេីម្បីឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ដោយ៖សុខា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់