Connect with us

សុខភាព

មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

បានផុស

នៅ

មនុស្ស​វ័យ​ចំណាស់​គួរ​ហាត់​ប្រាណ​កម្រិត​ណា​ទើប​ល្អ​ចំពោះ​សុខភាព? សម្រាប់​មនុស្ស​វ័យ​ចំណាស់ ការ​ហាត់ប្រាណ បញ្ចេញ​កម្លាំង​ពល​កម្ម​ប្រ​ចាំ​ថ្ងៃ​ជួយ​ផ្ដល់​ផល​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព​ផ្លូវ​កាយ និង​បញ្ញា​ស្មារតី​។

​​១. អត្ថប្រយោជន៍​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​វ័យ​ចំណាស់​​ដែល​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម និង​ចូល​ចិត្ត​នៅ​ស្ងៀម​ អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺសួត គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ លើស​សម្ពាធ​ឈាម ជំងឺ​ចាស់​វង្វេង និង​មហារីក​ ជា​ដើម។ ដូច​គ្នា​ដែរ បើ​​យើង​ជា​មនុស្ស​វ័យ​ចំណាស់ មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម ហើយ​មាន​របប​អាហារ​មិន​ត្រឹម​ត្រូវ​ទៀត​ នឹង​អាច​នាំ​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ធាត់​ផង​ដែរ​។​​

ដើម្បី​បង្ការ​ខ្លួន និង​បន្ថយ​ហានិភ័យ​ពី​ជំងឺ​​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​គួរ​តែ​ហាត់​ប្រាណ​ជាប្រចាំ​។ ក្រៅពី​ជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខាង​លើ ការ​ហាត់​ប្រាណ​ក៏​ជួយ​ដល់​មនុស្ស​វ័យ​ចំណាស់​ឲ្យ​នៅ​មានសាច់​ដុំ​នៅ​រឹង​មាំ​ល្អ និង​ជួយ​ដល់​ការ​ចង​ចាំ​ផង​ដែរ​។

Premium Photo | Asian senior people stretching their arms before exercising.

ជា​ការ​ណែ​ណែ​នាំ​មនុស្ស​វ័យ​ចំណាស់​អាច​ហាត់​ប្រាណ​បែប​កម្រិត​មធ្យម​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​។ បើ​អាច​ហាត់​ប្រាណ​កម្រិត​ខ្លាំង​វិញ អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដា៍​។ ប៉ុន្តែ​បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រភេទ​លំហាត់​ប្រាណ និង​រយៈពេល​យើង​គួរ​ហាត់ មុន​នឹង​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ណាមួយ​។

២. ប្រភេទ​លំហាត់​ប្រាណ​

2,700 Asian Couple Jogging Stock Photos, Pictures & Royalty-Free Images -  iStock

លំហាត់​ប្រាណ​កម្រិត​មធ្យម៖ លំហាត់​ប្រាណ​ប្រភេទ​នេះ​នឹង​បង្កើន​ចង្វាក់​បេះដូង​ ដក​ដង្ហើម​លឿន​ជាង​ធម្មតា និង​មាន​អារម្មណ៍​ថា​មាន​កម្ដៅ​ក្នុង​ខ្លួន​។ លំហាត់​ប្រាណ​ប្រភេទ​នេះ​រួម​មាន​ការ​ដើរ ជិះ​កង់ និង​រាំ ជា​ដើម​។ ដើម្បី​បាន​សុខ​ភាព​ល្អ មនុស្ស​វ័យ​ចំណាស់ គួរ​ហាត់​ឲ្យ​បាន​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។​

​លំហាត់​ប្រាណ​កម្រិត​​ខ្លាំង​៖ ជា​ប្រភេទ​លំហាត់​ប្រាណ​មួយ​នេះ​​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​កាន់តែ​ខ្លាំង និង​លឿន។ ជាទូទៅ​ការហាត់​ប្រាណ​កម្រិត​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ល្អ យើង​អាច​ហាត់​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍​។ លំហាត់​ប្រាណ​របៀប​នេះ​មាន រាំ​អេរ៉ូបិក រត់ ជិះ​កង់​លឿនៗ លេង​បាល់​ទាត់ ហែលទឹក​លឿន​ៗ និង​ឡើង​ភ្នំ​ជា​ដើម​។

ជាទូទៅ​មនុស្ស​វ័យ​ចំណាស់​ ក៏​ដូច​ជា​មនុស្ស​ពេញ​វ័យ​ដែរ គួរ​តែ​ធ្វើ​ចលនា​​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ទោះ​ជា​សកម្មភាព​ស្រាល​ៗ​ដូច​ជា​ដើរ​ចុះ​ឡើង​ជុំវិញ​ផ្ទះ​ រៀបចំ​ផ្ទះ ឬ​ងើប​ឈរ​ចុះ​ឡើង​ជា​ដើម។ ចូរ​ចាំ​ថា ការ​បញ្ចេញ​កម្លាំង​ពល​កម្ម នៅ​ក្នុង​កម្រិត​ណា​ក៏​ដោយ សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាជាង​នៅ​ស្ងៀម​ ឬ​អង្គុយ​ស្ងៀម​មួយ​កន្លែង​យូរ​ម៉ោង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំរំលង! អាហារទាំងនេះល្អចំពោះសុខភាពមនុស្សវ័យចំណាស់

ចុចអាន៖ តិចនិក ៤យ៉ាង​ ជួយមនុស្សវ័យចំណាស់ឲ្យមានរាងកាយមាំមួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម