ព័ត៌មានជាតិ
ពលករខ្មែរ៤២នាក់ មានទាំងកូនក្មេងផង ដែលកំពុងជាប់នៅព្រំដែនកម្ពុជា-ថៃ ទទួលស្បៀងអាហារ និងសម្ភារៈ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែសីហា នេះថា ថ្ងៃនេះក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ខេត្តសុរិន្ឋ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនពលករខ្មែរ ដែលកំពុងជាប់នៅស្រុកកាបឆឺង ខេត្តសុរិន្ឋ ព្រំដែនកម្ពុជា-ថៃ សំរាប់ប្រើប្រាស់ និងទទួលទានជាបណ្តោះអាសន្ន ក្នុងរយ:ពេលរង់ចាំវិលត្រឡប់មកកម្ពុជាវិញ។
បើតាមលោក កុយ គួង ស្បៀងអាហារ និងសម្ភារ:ប្រើប្រាស់ទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ នំកញ្ចប់ ផ្លែឈើ ម៉ាស់ ជែល អាកុល សាប៊ូបោកខោអាវ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
សូមបញ្ជាក់ថា បងប្អូនពលករខ្មែរទាំងនោះមានចំនួន៤២នាក់ (ស្រី១៩នាក់) និងកូនក្មេង០៣នាក់ ធ្វើដំណើរមកពីតាមបណ្តាខេត្ត-ក្រុងផ្សេងៗ នៃប្រទេសថៃ ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ ហើយបច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្បែរព្រំដែនថៃ-កម្ពុជា ស្ថិតក្នុងស្រុកកាបឆឺង ខេត្តសុរិន្ឋ ទល់មុខនឹងក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»