Connect with us

ព័ត៌មានជាតិ

ក្រសួងប្រាប់មូលហេតុ​តម្លៃ​ជី​ ថ្នាំកសិកម្ម​ឡើងថ្លៃ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានប្រកាសថាដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេលជិត ២ ឆ្នាំនេះបានធ្វើឱ្យគ្រប់វិស័យជួបបញ្ហាប្រឈម។

ផលិតផលកសិកម្មក្នុងឆ្នាំ២០២១ មានសន្ទុះកើនឡើង ខណៈតម្រូវការថ្នាំ និងជីក៏មានសន្ទុះកើនឡើងដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្មចំនួន ជាង១ សែនតោ (១០៣ ០០៥) ខណៈជីកសិកម្មជាង ១ លានតោន(១ ៤០៦ ៧៧៥)។

ចំណែកឯឆ្នាំ ២០២១ គិតត្រឹមខែ ឧសភា ការនាំចូលថ្នាំកសិកម្មចំនួន ៤៧ ៤០៩ តោន និងជីកសិកម្ម ៨៥៨ ៦៣២ តោន។

ក្រសួងកសិកម្មបញ្ជាក់ថាតម្លៃថ្នាំ និងជីឡើងថ្លៃដោយសារតែនៅបណ្ដារប្រទេសផលិត មិនអាចឆ្លើយតបតាម​ការបញ្ជាទិញពីប្រទេសកម្ពុជា និងសង្វាក់ផលិតកម្មក្នុងប្រទេសផ្គត់ផ្គង់មានការខ្វះខាត ព្រមទាំងបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ផលិតកម្មជីកសិកម្មត្រូវកាត់បន្ថយពលកម្ម៕

សេចក្ដីប្រកាសព័ត៌មាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម